លោកឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញទទួលរថយន្ត និងម៉ូតូ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា សុខ ហុង

46

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញទទួលរថយន្ត និងម៉ូតូ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា សុខ ហុង ។

ក្នុងពិធីនេះដែរ ឯកឧត្តមស្នងការ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ បម្រេីផលប្រយោជន៍អង្គភាព ជាពិសេសប្រេីប្រាស់សម្រាប់ការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ឯកឧត្តមស្នងការ ក៏បានជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ ជាពិសេសកាន់តែជោគជ័យ និងរីកចម្រេីន លេីការប្រកបអាជីវកម្មគ្រប់ប្រភេទ៕