ជនជាតិថៃ៣នាក់ ត្រូវបានសមត្ថកិច្ច ឃា ត់ ខ្លួនករណីលួចរថយន្តជនជាតិខ្មែរ

47

តាកែវ៖ជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឡានបុរសជនជាតិខ្មែរម្នាក់។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ  ថា មានជនបរទេសលួចបើកយករថយន្តខ្លួនរត់គេចខ្លួន ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ពួនស្ទាក់ឃាត់ឡានដូចភិនភាគខាងលើបាននៅចំណុច  ឃុំបានាវ ស្រុកឈូក ខេត្តកំពត  និង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះ ៖

០១-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសមខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតមរយៈមេខ្ចល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ)

០២-ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុសអាយុ ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត

០៣-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុក កោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វការអនឡាញក្នុងកាសស៊ីណូ។

លោកអធិការនគរបាលស្រុកត្រាំកក់  បានបន្ថែមថា  ដោយតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់ បានសារភាពថា រូបគេបានចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត (មេខ្យល់មកធ្វើការអនឡាញក្នុងកាសស៊ីណូ)ហើយក្នុងការធ្វើការនេះខាងកាសស៊ីណូបានចល័តទីពីប៉ោយប៉ែតទៅសីហនុ ពីសីហនុទៅជ្រៃធំ ដោយពុំមានប្រាក់ខែតេ លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ខាងកាសស៊ីណូជ្រៃធំ បានអោយរថយន្ត មកដឹកពួកគេមកព្រះសីហនុវិញ តែដោយពួកគេពុំចង់ទៅធ្វើការក្នុងកាសស៊ីណូនោះទៀត លុះដល់ចំនុចកើតហាតុខាងលើពួកគេក៏បានលួចយករថយន្តខាងលើដើម្បីរត់គេចខ្លួនពីម្ចាស់កាសស៊ីណូ ដោយពុំមានបំណងលួចរថយន្តយកទៅលក់នោះតេ តែត្រូវបានសម្ថកិច្ចឃាត់ចាប់បានតែម្ដង។

ដកហូតវត្ថុតាងរួមមាន៖  រថយន្ត០១គ្រឿង ម៉ាកហាយឡែនដ័រ ពណ៏ទឹកមាសសេរីឆ្នាំ២០០១ ពាក់ផ្លាកលេខ ព្រះសីហនុ 2A ២៧៨៩ ទូរស័ព្ទដៃ  ០៤គ្រឿង កាតាបដាក់ខោអាវមួយចំនួន។

បើការបញ្ជាក់ពីជនរងគ្រោះម្ចាស់ឡាន ឈ្មោះ ព្រឿង វុធ ភេទប្រុសអាយុ ៤៤ឆ្នាំ នៅភូមិលេខ០១ សង្កាត់លេខ០១ ខេត្តព្រះសីហនុ មុខរបរ រត់តាក់ស៊ី ដែលដឹកជនជាតិថៃ ចំនួន  ០៣នាក់ខាងលើ បានឱ្យដឹងថា  រូបគាត់បានដឹកជនជាតិថៃ  ០៣នាក់នឹង  ចេញមកពីផ្ទះសំណាក់  កាស៊ីណូដំរី២ (ជ្រៃធំ)  ខេត្តកណ្ដាល យកទៅដាក់ខេត្តព្រះសីហនុ តាមការជួលក្នុងគ្រុបក្នុងវីឆាត តម្លៃ៧០$ ។  លុះមកដល់ចំនុចខាងលើពេលតៃកុងរថយន្តឈប់ជុះនោម  ដោយពុំដកសោរជនសង្ស័យទាំង  ០៣នាក់ បានបើករថយន្តនោះ យកទៅបាត់តាមផ្លូវជាតិលេខ  ០៣ទៅទិសខាងលិច  ភ្លាមៗនោះដែរ  រូបគាត់ក៏ប្ដឹងសមត្ថកិច្ចអន្តរាគមន៍បានទាន់ពេលវេលាផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់  ត្រូវបានកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕