សង្ស័យរឿង គំ នុំ ទើបជនសង្ស័យ កា ប់ បុរសម្នាក់បណ្តាលឱ្យ ស្លា ប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

162

ខេត្កកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវជនសង្ស័យកាប់បណ្តាលឱ្យរងរបួសធ្ងន់ហើយបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍កាប់សម្លាប់គ្នានេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦មិថុនាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពី។

 

សមត្ថកិច្ចក្រុងច្បារមនបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពី ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកកាំបិតកាប់ចំកញ្ចឹងកបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ តែដោយសារសភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តងទៅ។

សពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះសមត្ថកិច្ចបានដាក់ការសង្ស័យថាជារឿងគំនុំ។

បច្ចុប្បន្នសមត្ថកិច្ខកំពុងធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យតាមនីតិវិធី៕