គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

30

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ឯកឧត្តមស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត,លោកជំទាវប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកម៉ៅ តារា នាយរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាច្រើនរូប។ប្រភព÷រដ្ឋបាលខេត្តកំពង់ឆ្នាំង