លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់បំបៅដោះកូន នៅក្នុងក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ គង់ វណ្ណា ទីប្រឹក្សានៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ ព្រមទាំងអភិបាលរងខេត្តកំពត ប្រធាន-អនុប្រធានមន្ទីរ រដ្ឋបាលក្រុងបូកគោ និងសមាជិកក្រុមដឹកនាំសម្របសម្រួលការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត ចៅសង្កាត់ លោកស្រីបណ្ឌិត សាន់នី តំណាងអង្គការ GIZ-MUSEFO លោកវេជ្ជបណ្ឌិត ហ៊ូ ក្រើន នាយករងអង្គការ HKI នាយករងរោងចក្រ KEME&JIA កម្មកររោងចក្រ ដែលអ្នកចូលរួមទាំងអស់សរុបប្រមាណ ១៥០នាក់។
រូបថត៖ AKP-កំពត ប្រភព÷ក្រសួងព័ត៏មាន