កណ្ដាល ៖ កូនអាកតញ្ញូនៅសុខៗយកដំបងឫស្សីវាយសំពងម្តាយបង្កើត១០ដំបង ដោយគ្មានមូលហេតុ ត្រូវបានប៉ូលិសប៉ុស្តិ៍និងប៉ូលិសស្រុកឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា÷ ជនរងគ្រោះត្រូវជាម្ដាយបង្កើត ឈ្មោះ ម៉ក់ វណ្ណី អាយុ៥៧ឆ្នាំ មាន ទីលំនៅភូមិ ឃុំ កេីតហេតុ។
រីឯជនសង្ស័យឈ្មោះ សុន រ៉ាវី ភេទប្រុស អាយុ២៧ ឆ្នាំ ត្រូវជាកូនកូនបង្កើតរបស់ជនរងគ្រោះ មានទីលំនៅ ភូមិឃុំ កេីតហេតុជាមួយគ្នា ។
វត្ថុតាងដែលបានដកហូតរួមមាន ដំបងឬស្សីចំនួន៥ដើមនិងដំបងសង្កែចំនួន២កំណាត់។
សមត្ថកិច្ចបានទៀតបន្តថា នៅមុខកើតហេតុដំបូងឡើយជនរងគ្រោះ ជាម្ដាយកំពុងតែបោកខោឣាវ និង ងូតទឹកនៅ ខាងក្រោយផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យជាកូនមកពីដើរលេងវិញក្នុងសភាពញៀនថ្នាំ ក៏បានធ្វើសកម្មភាពយកដំបងសង្កែ និង ដំបងឫស្សី មកវាយជនរងគ្រោះចំនួន១០ដំបង ដោយមិនដឹងមូលហេតុ ។
ពេលនោះជនរងគ្រោះជាម្ដាយបានស្រែកសួរថា «ហេតុឣ្វីបានជាឯងមកវាយឣញ?» ប៉ុន្តែជនសង្ស័យ មិនបានឆ្លើយតបឣ្វីទាំងឣស់ គឺគិតតែពីធ្វើសកម្មភាពវាយជនរងគ្រោះជាម្ដាយបានលើកដៃឆ្វេងរងការពារកុំឱ្យត្រូវក្បាលនិងមុខបណ្ដាលឱ្យត្រូវចំដៃហើម និង ជាំជាទម្ងន់។
បន្ទាប់មកជនរងគ្រោះ ក៏បានស្រែកហៅឱ្យអ្នកជិកខាងជួយ ខណ:នោះកូនស្រីរបស់ជនរងគ្រោះឈ្មោះ សុន ស្រីវី បានមកទាន់ក៏តេទូរសព្ទមកប្ដឹង ដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំបឹងខ្យាង ធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញស្រុកបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕