ក្រុមហ៊ុន ទេសចរណ៍ក្នុងស្រុក ចុះMOUសហការគ្នា ជំរុញការទាក់ទាញកំណើនទេសចរណ៍ មកកាន់កម្ពុជា

25

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២០ ខែមិថុនា ២០២២ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Solomon Venture Co.LTD បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT jet ដើម្បីជំរុញការទាក់ទាញកំណេីនទេសចរណ៍ មកកាន់កម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សារណៈរវាងលោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Solomon Venture Co.LTD ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន  JFT jet  លោក  ស៊ិន  សត្ថា  អគ្គនាយករបស់ក្រុមហ៊ុន Solomon Venture (Smile&Sweet)បានឲ្យដឹងថា  ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ធាភិបាល លោកបានចាប់ដៃគូរជាមួយដៃគូរនៅខាងក្រៅប្រទេស ក៏បង្កើតឲ្យបាននូវក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាមានការរីកចម្រើន  ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។

លោក  ស៉ិន  សត្ថា  បញ្ជាក់ថា  ជាគោលបំណងដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍  Smile&Sweet ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបេីកដំណេីរការឡេីងវិញ។

លោក  ស៉ិន  សត្ថា  លេីកឡេីងថា  ការដាក់ចេញគោលនោបាយអនុវត្តទេសចរណ៍វ៉ាក់សាំងតាំងពីបំណាច់ឆ្នាំ២០២១មក  គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលេីវិស័យទេសចរណ៍  ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ ដំបូងគេដែលបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

លោក  ស៊ិន  សត្ថា  បន្តថា  ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  ទេីបធ្វេីឲ្យកំណើនទេសចរណ៍កេីនឡេីងគួរឱ្យកត់សម្គាល់  ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។

លោក  ស៉ិន  សត្ថា  អះអាងថា  ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

ដោយឡែក  លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន  មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុនJFT និង ក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសអោយក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរ និងអាកាសចរណ៍ បានបើកដំណើរការអោយមានប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ