ប្រជាពលដ្ឋស្នើរសុំដល់លោកអភិបាលស្រុកគងពិសី សូមជួយផ្ដល់យុត្តិធម៌…

37

នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋចោទសួរលោកភូមិគគ្រួស និងលោកមេឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

-លោកយាយ ហឹង ថន ប្រពន្ធលោក ស៉ឹម សឿន (ជាអតីតមេភូមិគគ្រួស) គាត់បញ្ជាក់ថាបានទិញដីមួយកន្លែងពីលោក រឿន សាវ តាំងពីឆ្នាំ១៩៨២ តំលៃ២ជី មកដល់ពេលនេះហេតុអ្វីអាជ្ញាធរមិនទាន់ធ្វើប្លង់កម្មសិទ្ធិឲ្យពួកគាត់។

-តាមការបញ្ជាក់ពីលោក មេភូមិ គគ្រួសបានបញ្ជាក់ប្រាប់អ្នកសារព័ត៏មានយើងកាលពីថ្ងៃទី១៦ ខែមិថុនា ថាដីនេះជាដីរួមភូមិលោកមិនហ៊ានសម្រេចឲ្យនោះទេ ព្រោះអាជ្ញាធរទុក្ខធ្វើសាលាបុណ្យ ។

-ចំណែកលោកយាយ ហឹង ថន បានប្រាប់ថាដីរួមមានច្រើនណាស់គេនាំគ្នាលក់អស់ហើយ ចុះពេលដែរគេនាំគ្នាលក់ដីរួមអាជ្ញាធរមិនចុះមកហាមឃាតម្ដ៉េចបានជាបណ្ដោយឲ្យគេលក់អស់ ទើបតែពេលនេះលោកយាយសល់ដីត្រឹមតែទុក្ខធ្វើផ្ទះចែកឲ្យកូនចៅនៅបែបជាមកឃាតគាត់អញ្ចឹង??? តើមានឯកសារអ្វីដែលមានតម្កល់នៅភូមិឃុំ ថាដីនេះជារបស់រួមសូមយកមកបង្ហាញមក គាត់និងប្រគល់ដីនេះជូន???

-រីឯលោក ណុប សុខ មេឃុំពេជ្រមុនី បានឲ្យដឹងថាបើលោកយាយ ហឹង ថន ចង់បានដីនេះត្រូវតែមានការដោះដូរជាផ្នូរអ្វីមួយសំរាបធ្វើសាលាបុណ្យទើបប្រគល់ដីនេះឲ្យលោកយាយ។

-លោកយាយ ហឹង ថន នេះជារឿងអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់ដែលប្តីរបស់គាត់អតីតជាមេភូមិ បានបំរើលប្រជាពលរដ្ឋតាំងឆ្នាំ១៩៨២ រហូតដល់គាត់ស្លាប់បានបន្សល់ដីមួយកន្លែងនេះសម្រាប់ទុកចែកកូនចៅ តែបែបជាអាជ្ញាធរមិនព្រមប្រគល់ឲ្យមកទល់ពេលនេះ ហើយកុំឃើញកន្ទេលធំ នាំគ្នាបន្លំដេក។

-លោកយាយ ហឹង ថន បានលើកម្រាមដៃដប់សំពះអង្វរដល់អាជ្ញាធរឲ្យមានការយោគយល់ចំពោះក្រុមគ្រួសារគាត់ដែរទីទាល់ក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មានលទ្ធភាពឯណាទៅទិញដីគេសំរាប់ចែកកូនចៅ មានដីត្រឹមតែពិននិងទុក្ខសំរាប់ធ្វើផ្ទះចែកឲ្យកូនបានរស់នៅ ហើយលោកយាយ បានទទូចស្នើសុំដល់លោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកគង់ពិសី មេត្តាជួយរកដំណោះស្រាយដល់ក្រុមគ្រួសារលោកយាយដោយក្ដីអនុគ្រោះ។