រថយន្តគ្មានពន្ធចំនួន ២៤គ្រឿងទៀតហេីយ ត្រូវមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើការបង្ក្រាបបានក្នុងរយៈពេល៥ថ្ងៃ

76

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៤គ្រឿង​ ក្នុង​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមិថុនា ឆ្នាំ​២០២២ម្សិលមិញនេះ​។

សូមជម្រាបថា​ រថយន្តចំនួន​២៤គ្រឿងនេះរួមមាន​ដូចខាងក្រោម​៖

១-រថយន្តម៉ាក Lexus RX 450h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១២

២-រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៦

៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១២

៤-រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៨

៥-រថយន្តម៉ាក Toyota SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៤

៦-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិត ឆ្នាំ២០០៦ ពាក់ស្លាក លេខ ភ ព2AR.9416

៧-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ២00៧ ពាក់ស្លាក លេខ ភ ព 2BD.4970

៨-រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូឌែល 2006 និងទំហំស៊ីឡាំង 3000 CC

៩-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូឌែល2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-4790

១០-រថយន្ត ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូឌែល2006 ពណ៌ស ស្លាកលេខ ភ្នំពេញ 2V-3765

១១-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូឌែល2007 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-2126

១២- រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ 2010 ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AY-1793

១៣-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI-0247

១៤-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AC-2877

១៥-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

១៦-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

១៧-រថយន្តម៉ាក LEXUS ចង្កូតឆ្វេង ពណ៌ស ស្លាកលេខនគរបាល2-4129 ឆ្នាំផលិត2004 ទំហំស៊ីឡាំង 3300CC

១៨-រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BF-6614ឆ្នាំផលិត 2010 ទំហំ ស៊ីឡាំង 1900CC

១៩-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូឌែល 2006 និងទំហំស៊ីឡាំង 3300 CC

២០-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូឌែល 2007 និងទំហំស៊ីឡាំង 3300 CC

២១-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូឌែល 2004 និងទំហំស៊ីឡាំង 3300 CC

២២-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៤

២៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០

២៤-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១១។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។

ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។

ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕