ជនសង័្សយម្នាក់លួចយកទ្រព្យសម្បត្តិព្រះសង្ឃក្នុងវត្តត្រូវសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួន

42

ខេត្ត​បាត់ដំបង ​៖​ មានករណី លួចមួយបានកើតឡើង  ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយក ទ្រព្យសម្បត្តិរបស់ព្រះសង្ឃព្រះនាម មុំសំអានព្រះជន្ម​៧៥​ព្រះ​វ​ស្សា ដែលទ្រព្យសម្បត្តិនេះទុកនៅក្នុងកុដិ។

ហេតុការណ៍នេះកើតឡើង នៅថ្ងៃ ពុធ ១រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០​២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក នៅវត្តសុវណ្ណារាម ហៅវត្តអូរក្របៅ ស្ថិតក្នុងក្រុមទី៤ ភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថាសម្ភារបាត់បង់រួមមាន៖

-កាបូបដាក់ប្រាក់ដែលក្នុងនោះមាន​ប្រាក់រៀលចំនួន៤៥០,០០០រៀល

-ប្រាក់ដុល្លារចំនួន០១ដុល្លារ

-ទូរស័ព្ទ០១គ្រឿង។

ក្រោយកើតហេតុព្រះសង្ឃរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក លឹម  ពុទ្ធីឡា  ស្នងការរងផែនការ​ងារនគរបាលព្រហ្មទណ្ឌ លោកវរសេនី​យ៍​ឯក​ ស​ គឹមឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញ​រួមជាមួយកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេត​ រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនក្នុងថ្ងៃដដែលនេះ។