សហគមន៍ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ស្ថិតនៅភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានសេវាកម្មទស្សនាសត្វស្លាប មានដូចជា ត្រយ៉ងយក្ស ស្ទាំងតូចចុងខ្នងស ត្រសេះ ទាព្រៃស្លាបស ក្រៀល និងសត្វស្លាបកម្រៗជាច្រើន កាន់តែពិសេសការផ្តល់សេវាកម្មផ្ទះស្នាក់ ជាប់បារាយណ៍(ទំនប់ខាងក្រោម)ដែលមានបណ្តោយប្រមាណ ១២០០ម៉ែត្រ និងទទឹងប្រមាណ៧០០ម៉ែត្រ និងការចំអិនអាហារពីសហគមន៍ផ្ទាល់ កាន់តែពិសេសយើងអាចទស្សនាប្រាសាទបុរាណដែលឈ្មោះថា ចិនស្រម (ប្រាសាទព្រៃវែង) ដែលសាសង់តាំងពីសវទី១០ ដែលមានទំនាក់ទំនងជាមួយរាជធានីកោះកេរ្តិ៍ ។ទីនេះពិតជាសហគមន៍មួយដែលកំពុងអភិរក្ស ចុះល្បាតព្រៃ ទំហំដីចំនួន 1,048 ហិចតា និងតាមដានសត្វស្លាប ការពារជីវចម្រុះទីនេះ បើបានមកលេងទីនេះ ដូចជួយពួកគាត់ក្នុងកិច្ចការអភិរក្ស និងការងារជាសហគមន៍អេកូទេសចរណ៍ ។
ប្រភព: ក្រសួងបរិស្ថាន