(ខេត្តព្រះវិហារ)÷ ដៃជើងសិប្បនិមិត្តចំនួន ៦១០នាក់ ត្រូវបានយកមកព្យាបាលជូនដល់ជនពិការដៃជើង នៅទូទាំងខេត្តព្រះ វិហារដោយក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកសហការជាមួយក្រុមគ្រូពេទ្យសមាគមប្រឹក្សាសុខភាពប្រជាជន ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងជាតំណាងឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តព្រះវិហារ និងមានការអញ្ចើញចូលរួមពីសំណាក់ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក និងបងប្អូនជាជនពិការដៃជើង ជាច្រើនរូប ។
សូមបញ្ជាក់ផងដែរថា តាមការជូនដំណឹងរបស់សមាគមដើម្បីសុខភាពប្រជាជនការ ពិនិត្យ និងព្យាបាលនេះនឹងចាប់ទទួលពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអ្នកតំណាងរាស្ត្រ ខេត្តព្រះវិហារ ៕ប្រភព÷វិទ្យុជាតិកម្ពុជា