អតីតស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅទ្រី ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល ចាប់ខ្លួនបានហើយ…

75

កណ្តាល៖អតីតស្នងការរងនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅទ្រី អាយុ៤០ឆ្នាំ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តកណ្តាល ចាប់ខ្លួនបានហើយ

តាមប្រភពព័ត៌មានច្បាស់ការណ៍ដែល អង្គភាពសារព័ត៌មាន VPN TV ONLINE យើងទទួលបាន បានអោយដឹងថា លោក ស្រេងសុខា ចាប់ខ្លួន និងបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ហើយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោក រស់ ផុនចាន់និមល កាលលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ពីបទ «ប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត» ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ ០៦ខែ ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តាមមាត្រា២៥៣នៃច្បាប់ភូមិបាល