ភ្លៀងមួយមេធំលាយលំជាមួយខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យបាក់ស្លាកប៉ាណូដាច់ចំពាក់កណ្ដាលសង្កត់លើកង់បីឥណ្ឌារងរបូសប្រុសស្រីពីរនាក់

51

ភ្លៀងធ្លាក់មួយមេលាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់ស្លាកប៉ាណូចំពាក់កណ្ដាលសង្កត់លើកង់បីឥណ្ដាមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ កាលវេលា ម៉ោង៥:៤០នាទីល្ងាចថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ចំណុច ស្តុបវត្តអង្គតាមិញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កង់បីដែលស្លាកប៉ាណូបាក់សង្កត់លើនោះមានពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HM ៣៧៦៩។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះមកចំណុចកើតហេតុបានទាក់ទងទៅម្ចាស់ក្រុមហ៊ុនមកកាត់ផ្លាកប៉ាណូចេញដើម្បីឲ្យប្រជាពរដ្ឋធ្វើចរាចរណ៍ជាធម្មតាវិញ៕