ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្ដក្រើនរំលឹដល់ប្រជាពលរដ្ឋរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនិងដូសទី៥ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យពួក គាត់មានភាពសុំានៅក្នុងរាង កាយ កាន់តែខ្លាំងឡើងថែម ទៀត ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥នេះ គឺដើម្បីរក្សាអង់ទីគ័រការពារជំងឺកូវីដ-១៩ ឱ្យបានរឹងមាំនៅក្នុងសរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយនៅក្នុងបរិបទនៃអូមីក្រុងបានបង្ហាញថ្មីជា បន្តបន្ទាប់នេះ រឹតតែមានតម្រូវការ នៃការរក្សាឱ្យមានភាពសុំាក្នុងសរីរាង្គបុគ្គល និងសហគមន៍ឱ្យបានរឹងមាំ ដើម្បីបន្តបាននូវនិរន្តរភាព ការបើកដំណើរការប្រទេសក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើង វិញ។ លោកជំទាវបានបន្តថា ស្ថានភាពកូវីដ-១៩ នៅលើ
សកលលោកនៅតែមានភាពផុយស្រួយ និងនៅមានការរាតត្បាតនៅឡើយទេ ប្រសិន បើយើងប្រហែស វានឹងអាចធ្វើឱ្យមានការផ្ទុះការរាតត្បាតធំឡើងវិញ ហើយមធ្យោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី ៥នាពេលនេះ ពិតជាសម ស្របទៅនឹងកាលៈទេសៈ ដែលយើងទាំងអស់គ្នាត្រូវអនុវត្តអភិក្រម ការពារប្រសើរជាងព្យាបាល គួបផ្សំនឹងវិធានការការពារខ្លួនផ្សេងទៀត ដើម្បីសុខភាពល្អទាំងអស់គ្នា ឆ្ពោះទៅរកការប្រកបការងារបានគ្រប់យ៉ាង ចម្រុងចម្រើនក្នុងក្រុមគ្រួសារ និងសង្គម ជាតិ។
លោកជំទាវក៏បានបញ្ជាក់ផងដែរថា ការបើកដំណើរការប្រទេស ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរក្សាកុំឱ្យមានការរាតត្បាតធ្ងន់ធ្ងរ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើង វិញនេះ ស្របពេលដែលការ គ្រប់គ្រងការចម្លងវីរុសកូវីដ- ១៩នៅកម្ពុជា មានភាពល្អប្រសើរ ដោយមិនមានករណីឈឺ និងស្លាប់នៅក្នុងរយៈ ពេលមួយខែរួចមកហើយនេះ គឺក្រោមការដឹកនាំដ៏ប៉ិន ប្រសប់ ប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕