លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ក្នុងផ្សារច្បារអំពៅ ក្រោមពីមានការឆ្នោតរួច

52

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ ព្រមទាំងក្រុមការងារបានចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ ក្រោមពីមានការឆ្នោតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរួចរាល់ហើយ។

ប្រជាពលរដ្ឋជាអាជីវករផ្សារច្បារអំពៅបានបញ្ជាក់ថា÷ ពួកគាត់ទាំងអស់គ្នាបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/សង្កាត់ អាណត្តិទី៥ ដែរចាប់ផ្ដើមនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៧:០០ នាទីព្រឹក រហូតដល់ម៉ោង៣:០០ នាទីរសៀល និងបានបំពេញកាតព្វកិច្ចតួនាទីជាប្រជាពលរដ្ឋខ្មែរ។ហើយពួកគាត់មានអារម្មណ៍សប្បាយរីករាយក្នុងការចូលរួមបោះឆ្នោះដោយតម្លាភាព និងយុត្តិធម៌ និងមិនមានអំពើហឹង្សាណាមួយកើតឡើងនៅតាមមណ្ឌលបោះឆ្នោតនោះទេ។

គូសបញ្ជាក់ថានៅព្រឹកថ្ងៃទី 5 ខែមិថុនានេះផងដែរ គេសង្កេតឃើញមានប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតយ៉ាងច្រើនកោះករ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាពិសេសនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យច្បារអំពៅ ឃើញមានមធ្យោបាយយានយន្តជាច្រើនមានការកក់ស្ទះ តែបើទោះជាយ៉ាងណាក្ដី ក៏ឃើញនូវកងកម្លាំងសមត្ថកិច្ចជាច្រើនបានដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

ជាចុងក្រោយនៃការជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងផ្សារច្បារអំពៅលោក គួចចំណាន ប្រធានផ្សារ បានថ្លែងអំណរគុណនិងជូនពរចំពោះបងប្អូនអាជីវករផ្សារដែលបានចូលរួមក្នុងការបោះឆ្នោតយ៉ាងស្រស្រាក់ស្រស្រាំ ទាំងអស់គ្នា ជាងនេះទៀតពួកគាត់សប្បាយចិត្ត និងរីករាយអបអរសាទរ នៃការទទួលនូវលទ្ធផលបណ្ដោះអាសន្ន ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះ ហើយពួកគាត់សប្បាយរីករាយដែលពួកគាត់បានជ្រើសរើសថ្នាក់នាំដែលគាត់អាចទុកចិត្តបាន៕