សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមាន ប្រសាសន៍អរគុណចំពោះជនរួមជាតិ ដែលបានចូលរួមជាមួយកិច្ចការដ៏ល្អក្នុងដំណើរ ការ យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ល្អ។
ក្នុងសារពិសេសេជាសំឡេងផ្ញើជូនជនរួមជាតិ នារសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានលើកឡើងថា នៅក្នុងរយៈពេលនៃការឆ្លងកាត់ជំងឺកូវីដ១៩ គឺក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបងប្អូនបាន ធ្វើ ការ បោះឆ្នោតកាលពីឆ្នាំ២០១៧ ពិតជាបានបម្រើប្រជាជនល្អ ការពារប្រជាជនបានល្អ។ ឯការចាក់វ៉ាក់សាំងទៀតសោតគឺតាមរយៈ ឃុំ សង្កាត់ ភូមិនោះឯង ដែលជាអ្នកជួយរៀប ចំ បានយ៉ាងល្អ ដើម្បីឱ្យបងប្អូនបានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។ ទន្ទឹមនេះដែរ នៅក្នុងពេល មាន ជំនន់ជន់លិចនៅតាមបណ្ដាខេត្ត រាប់ទាំងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍ សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ ថ្នាក់ឃុំ សង្កាត់ របស់យើងបានប្រឹង ប្រែយ៉ាង ខ្លាំង ដើម្បីនឹងបម្រើប្រជាពលរដ្ឋនៅពេលនោះ។ ជាងនេះទៀត ការបិទខ្ទប់នៅតំបន់ខ្លះ នៅពេលមានកូវីដ១៩ តម្រូវឱ្យអាជ្ញាធរឃុំ សង្កាត់នៅពេលនោះធ្វើសកម្មភាពយ៉ាងច្រើន ដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋ។ រាប់ទាំងការផ្ដល់ជំនួយទាំងឡាយ ក៏ត្រូវបានធ្វើឡើង ដោយការរៀបចំចង្អុលបង្ហាញ ដោយការយកចិត្តទុកដាក់ផ្ទាល់ពីឃុំ សង្កាត់នៅពេល នោះ។ ដែលរឿងនេះ មិនអាចបំភ្លេចបាននូវគុណបំណាច់ ដែលបងប្អូនបានលះបង់ និង បានធ្វើក្នុងរយៈពេលកន្លងទៅនេះ។
សម្ដេចតេជោបានថ្លែងបន្ថែមថា ពិតជាមានក្រុមប្រឹក្សាឃុំ សង្កាត់យើងមួយចំនួន ត្រូវបានជាប់ឆ្នោតឡើងវិញ និងមួយចំនួនគឺមិនបានជាប់ឆ្នោត ដោយសារតែ បញ្ហាកត្តា អាយុ ហើយក៏មិនបានឈរឈ្មោះបោះឆ្នោតទៀតផង។ តែយ៉ាងណាក៏ដោយ ក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅនេះ បងប្អូនពិតជាមានការនឿយហត់។ សម្ដេចតេជោគូសបញ្ជាក់ថា ពិតមែនហើយកំហុសឆ្គងខ្លះកើតមានចៀសមិនរួច ក៏ប៉ុន្តែកំហុសនោះ ប្រសិនបើប្រៀប ធៀប ជាមួយនឹងគុណសម្បត្តិ ដែលសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើ រយៈ ពេលកន្លងទៅ គឺគុណសម្បត្តិនេះ មានធំធេងលើសលប់ ប្រៀបធៀបទៅនឹងគុណ វិបត្តិ ដែលកើតមានដោយអន្លើ។ សម្ដេចតេជោ ក៏បានអរគុណចំពោះសមាជិកសមាជិកា ក្រុម ប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អ ក្នុងរយៈពេលកន្លងទៅនេះ ហើយ សម្ដេចក៏នៅតែទុកចិត្តទៅលើក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងនៅបន្តអាណត្តិ មិនទាន់អស់ អាណត្តិ បន្តការយកចិត្តទុកដាក់មើលសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងរយៈពេលនៃដំណើរ ការបោះឆ្នោតជិតមកដល់។ ទន្ទឹមនេះ ការអនុវត្តនូវសារាចរណែនាំទាំងឡាយ ពាក់ព័ន្ធជា មួយនឹងបញ្ហា ការមិនសេពគ្រឿងស្រវឹង ក៏ដូចជា ការអនុវត្តនូវវិធានការទាំងឡាយ ខាង វិស័យសុខាភិបាល ពាក់ព័ន្ធទៅនឹងករណី៣កុំ និង៣កាពារ។ជាថ្មីម្ដងទៀត សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានអរគុណចំពោះសមាជិក ក្រុម ប្រឹក្សា ឃុំ សង្កាត់ ដែលបានធ្វើការលះបង់យ៉ាងច្រើន ដើម្បីអាយុជីវិតប្រជាជនយើង ដោយគ្មានការរើសអើងគណបក្សនយោបាយ ជាពិសេសដំណាក់កាលនៃការគ្រប់ គ្រងទៅ លើជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង ដើម្បការពារអាយុជីវិតប្រជាជន។ ដោយសារ តែ មានការទទួលខុសត្រូវរបស់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់នេះហើយ ទើបធ្វើ ឱ្យ ប្រជាពលរដ្ឋរបស់យើង កាត់បន្ថយបានចំនួនស្លាប់ កាត់បន្ថយបានចំនួនឆ្លង រហូត ទៅ ដល់គ្មានកូវីដ ក្នុងរយៈពេលជិតមួយខែកន្លងទៅ។ សម្ដេចតេជោបានអះអាងថា នេះគឺ ជា ការលះបង់ខ្ពស់ ដែលចូលរួមធ្វើឱ្យប្រទេសជាតិយើងបានឆ្លងផុតពីវិបត្តិនេះ ដែលក្នុង នោះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជន និយាយដោយឡែក និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤រយៈពេលកន្លងទៅ និយាយជារួម។ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានអរគុណចំពោះបណ្ដាបក្សនយោបាយទាំង អស់ ដែលបានចូលរួមអនុវត្តន៍ច្បាប់តាមរយៈនៃច្បាប់បោះឆ្នោត និងតាមការណែនាំ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បណ្ដា បក្សនយោបាយទាំងអស់ និងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិប តេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសរបស់យើង នៅថ្ងៃអាទិត្យខាងមុខនេះ ហើយ សង្ឃឹមថា យើងទាំងអស់គ្នា នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត ដែលប្រជាជន នឹង ផ្ដល់សម្រាប់យើង។សម្ដេចតេជោក៏បានគូសបញ្ជាក់ដែរថា ថ្ងៃនេះជាថ្ងៃហែរក្បួនចុងក្រោយ សម្រាប់ ការឃោសនានៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ហើយ បន្ទាប់ ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់រាជរដ្ឋាភិបាលអំពាវនាវកុំឱ្យ សេព គ្រឿងស្រវឹង និងការលក់គ្រឿងស្រវឹងនៅក្នុងថ្ងៃបោះឆ្នោត។ សម្ដេចតេជោ នាយក រដ្ឋ មន្ត្រី ក៏បានអំពាវនាវចំពោះជនរួមជាតិ បើទោះបីថាកូវីដ១៩ត្រូវបានថមថយ និងអវត្ត មានពីប្រទេសរបស់យើងជិតមួយខែទៅហើយក្ដី ប៉ុន្តែសូមបងប្អូនជនរួមជាតិ នៅពេល ដែល អញ្ជើញទៅបោះឆ្នោត-សូមមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ ហើយ ក៏ខិតខំបើអាចធ្វើបានគឺ ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងនូវ ហានិភ័យ ដែលកើតឡើងនៅថ្ងៃបោះឆ្នោត ដែលអាចនឹងនាំទៅដល់ការឆ្លងឡើងវិញ។សម្ដេចតេជោក៏ស្នើឱ្យជន រួមជាតិ បន្ដយកចិត្តទុកដាក់ទៅលើសុវត្ថិភាពផ្ទាល់ខ្លួន សម្រាប់ ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ នៅថ្ងៃបោះឆ្នោត៕AKP