ស្រវឹងស្រាបើករថយន្ត បុ ក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ បន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្ត្រី០២នាក់រង រ បួ ស ធ្ងន់

42

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកCRVមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ រួចបន្តទៅម៉ូតូស្គូពីមួយគ្រឿងទៀតជិះបញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលឱ្យស្ត្រីពីរនាក់រងរបួសធ្ងន់ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខសាលាខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-4029ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កបានបន្តទៅបុកម៉ូតូម៉ូតូហុងដាស្គូពីមួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខភ្នំពេញ1IX-6459ជិះដោយស្ត្រីពីរនាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបណ្ដោះអាសន្នរង់ចាំប្រគល់ជូនជំនាញបន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូនឹងតៃកុងរថយន្តយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕