ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពបំពានរាងកាយកូនស្រីរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។
អធិការនគរបាលស្រុកកែវសីមា លោក ហេង អួង បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអូរអាម តាមទូរសព្ទរាយការណ៍ថា មានក្មេងស្រីត្រូវឪពុកបង្កើតបៀតបៀនផ្លូវភេទ។
ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអធិការនគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះទៅដល់សាលារៀនអូរអាម និងបាននាំយកក្មេងស្រីជនរងគ្រោះមកអធិការនគរបាលស្រុកកែវសីមា ដើម្បីសួរនាំ។
ក្រោយពីសួរនាំរួច កម្លាំងអធិការបានធ្វើការឃាត់ខ្លួនឪពុកក្មេងស្រី ជនសង្ស័យឈ្មោះ សិវ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្ន ស្នាក់នៅជៀជ័រកៅស៊ូ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកស្រីឧត្តមសេនីយ៍ត្រី ហួន គីមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា ករណីរំលោភសេពសន្ថវលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ឈ្មោះ កុសល ដែលជាឪពុកបង្កើត បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនដែលជាជនរងគ្រោះ រហូតមកបើគិតមិនចាំ ជាច្រើនឆ្នាំមកហើយ។ ជួនរំលោភដោយយកប្រដាប់ភេទខ្លួនមករុកចូលប្រដាប់ភេទជនរងគ្រោះ ដែលត្រូវជាកូនបង្កើត ជួនយកចង្អុលដៃខ្លួនរុកចូលប្រដាប់ភេទរបស់ក្មេងរងគ្រោះ ថ្ងៃខ្លះជនសង្ស័យបានធ្វើសកម្មភាពរំលោភ១ថ្ងៃ៣ដង ហើយរំលោភរហូតដល់សន្លប់។ រំលោភរហូតដល់ជនរងគ្រោះដឹងខ្លួនវិញ សែនឃោឃៅព្រៃផ្សែបំផុត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕