កណ្តាល៖ ជនសង្ស័យម្នាក់ជាប្អូនថ្លៃ ត្រូវបាននគរបាលស្រុកកៀន ស្វាយ ធ្វើការឃា..ត់ខ្លួន បន្ទាប់ពីគំរា.មសម្លា..ប់បងថ្លៃ និងដុត.ផ្ទះ ដុត.ឡាន ដោយសារខឹង បងថ្លៃ ស៊ីលុយដាច់២០ម៉ឺនរៀល ពីថៅកែការដ្ឋានដឹកដីរបស់ខ្លួន ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី។ស្ថិតនៅក្នុងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ដាំ ជា ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមរបាយការណ៌របស់សមត្ថកិច្ច ដែលព័ត៏មានយើងទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះថា ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួនស្រាប់តែជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវជាប្អូនថ្លៃ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកធាក់ទ្វាបន្ទប់ដេករបស់ជនរងគ្រោះហើយស្រែកហៅអោយមកចេញខាងក្រៅ នឹងបានគំ.រាមគំហែង ជនរង.គ្រោះថាបើមិនចេញមកក្រៅទេ និងដុត.ផ្ទះ វ៉ៃ.កំទេចឡាន ហើយនឹងសម្លា..ប់ជនរង.គ្រោះចោល។
លឺដូច្នេះជនរង..គ្រោះភ័យក៏បានរត់ទៅយកឡានបើកផ្ញើផ្ទះអ្នកភូមិនៅក្បែរគ្នា នឹងបានទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ អោយចុះមកអប់រំណែនាំ ជនសង្ស័យអោយឈប់រករឿងខ្លួនទៀត។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង២០នាទី ជនសង្ស័យឈ្មោះ ឈន ប៊ុនណាក់ ភេទប្រុស បានកា..ន់កាំបិ..តផ្គាក់ផ្លែដែក ដងឬស្សីរករឿងជនរង.គ្រោះដោយបានគំរាម..គំហែង រកដុត.ផ្ទះ វ៉ៃ..កំទិចឡាន និងរកសំលា..ប់ជនរង.គ្រោះឈ្មោះដាំ ជា ភេទប្រុសចោលម្ដងទៀត។ ពេលនោះជនរង..គ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគលបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះទៅដល់កន្លែងហេតុរួចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយដើម្បីធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ខ្លួនបានតេទូរស័ព្ទទៅឈ្មោះទី សេងចាំង ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែការដ្ឋានដឹកដី មានទីលំនៅភូមិព្រែកបាឡាក់ឆឹង ឃុំត្រោយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសំចូលធ្វើការងារវិញ ហើយនឹងសំុខ្ជីប្រាក់ចំនួន២០០០០០៛(ម្ភៃមុឺនរៀល) រួចថៅកែការដ្ឋានដឹកដី បានប្រាប់ថា ចាំផ្ញើរតាមឈ្មោះដាំ ជា ភេទប្រុស(ត្រូវជាបងថ្លៃរបស់ខ្ញុំ) ។
លុះដល់ម៉ោង២១ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែរ ខ្លួនស្រវឹងស្រាបានទៅគោះទ្វាផ្ទះជនរងគ្រោះ(បងថ្លៃ)ដើម្បីសួរនាំរឿងលុយដែលខ្លួនបានខ្ជីពីថៅកែដឹកដី ពេលនោះជនរងគ្រោះ(បងថ្លៃ)បានហុចមីកញ្ចប់ពណ៌ខៀវចំនួនប្រាំកញ្ចប់មកអោយ ភ្លាមនោះខ្លួនបាននិយាយគំរាមគំហែងជនរងគ្រោះជាច្រើនតែភ្លេចអស់មិនចាំថាខ្លួនបាននិយាយពាក្យសម្ដីអ្វីខ្លះ។
លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២វេលាម៉ោង២០ និង២០នាទីជនសង្ស័យបានផឹកស្រាថ្នាំស្រវឹងកាន់កាំបិតផ្គាក់ដងឬស្សី ផ្លែដែកស្រែកជេរគំរាមគំហែងរកសំលាប់ និងរកដុតផ្ទះជនរងគ្រោះចោល។
ជនសង្ស័យបានឆ្លើយសារភាពទៀតថាៈមូលដែលខ្លួនធ្វើសកម្មភាពបែបនេះលើជនរងគ្រោះមកពីខ្លួនខឹងជនរងគ្រោះមិនព្រមអោយលុយដែលខ្លួនបានខ្ជីពីថៅកែម្ចាស់ការដ្ឋានដឹកដីរបស់ខ្លួន។
បច្ចុប្បន្នជនដង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវិធីច្បាប់ ។