ភ្នំពេញ ៖ ក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរឯ.ក បានបើកសម្ពោធដំណើរ.ការ.ការិយាល័យកណ្តាលរបស់ខ្លួន ហើយកាលពី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលមានអាសយដ្ឋាននៅខាងក្រោយវត្តសំរោងអណ្តែត ទល់មុខខ្លោងទ្វារ សួនសុបិន្តចំការព្រីង ក្រោមវត្តមានរបស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត និងលោកជំទាវ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។
ថ្លែងទៅកាន់អតិថិជន និងភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធនូវអគារ.ការិយាល័យកណ្តាលនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានគូសបញ្ជាក់ថា ការប.ង្កើតឱ្យមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញនេះ គឺធ្វើឡើងទៅតាមសំណូមពរ របស់អតិថិជន ដែលជាអ្នកតាមជាវរាល់គម្រោងរបស់ក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរឯ.ក តាំងពីដើមរៀងមក ជាពិសេស គឺបានកាត់បន្ថយពេលវេលារបស់អតិថិជន ដែលចង់សាកសួរព័ត៌មានអំពីទីតាំង ក៏ដូចជាធ្វើលិខិតស្នាមផ្សេងៗនៅភ្នំពេញតែម្តង ជាមួយការផ្តល់ជូននូវប្លង់រឹងស្របច្បាប់ ដែលទទួលស្គាល់ដោយអង្គភាពពាក់ព័ន្ធ។
លោកឧកញ៉ាបានគូសបញ្ជាក់បន្ថែមថា ទីតាំងគម្រោងដីឡូតិ៍ថ្មី នេះគឺមានសក្ដានុពលខ្ពស់ទាំងការរស់នៅ និងសម្រាប់ធ្វើអាជីវកម្ម ព្រោះនៅជិតនឹងខេត្តសៀមរាប ស្របពេលដែលខេត្តមួយនេះកំពុងមានការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់ ពិសេសគឺវិស័យទេសចរណ៍ និងព្រលានយន្តហោះផងដែរ។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ សប្តាហ៍នេះ អតិថិជនអាចមកសាកសួរព័ត៌មាន ដោយផ្ទាល់នៅការិយាល័យកណ្តាលនៅរាជធានីភ្នំពេញនេះ ដោយនឹងមានការបើកលក់ដីឡូតិ៍ថ្មី នៅតំបន់អភិវឌ្ឍន៍ លោកឧកញ៉ា ខេមរៈ សិរីមន្ត «បេះដូងអង្គរ» ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ចម្ងាយត្រឹមតែ៥គីឡូម៉ែត្រពីផ្សារពួក និងផ្លូវជាតិលេខ៦ ដែលមានមហាប្រូម៉ូសិនពិសេសទំហំ 5m x 20m តម្លៃត្រឹមតែ ១៧០០ដុល្លារ (1700$) ក្នុងមួយឡូតិ៍ប៉ុណ្ណោះ ដោយផ្តល់ជូននូវការបង់រំលោះដោយឥតការប្រាក់ ត្រឹមតែ៣០ដុល្លារ (30$) ក្នុងមួយខែផងដែរ។
ក្នុងឱកាសបើកសម្ពោធការិយាល័យកណ្តាលនៅរាជធានីភ្នំពេញនេះដែរ លោក ខេមរៈ ភារុណ ដែលបងប្រុសប.ង្កើតលោកឧកញ៉ា ខេមរៈ សិរីមន្ត បានថ្លែងនូវពាក្យជូនពរដល់ប្អូនប្រុសក្នុងអត្ថន័យស្នេហាប្រទេសជាតិ និងប្រជាជនយ៉ាងធំធេង៕