មិនជឿ កុំប្រមាថ ដួលសន្លប់បន្តបន្ទាប់នៅក្នុងរោងចក្រ ដល់ពេល អ្នកគ្រប់គ្រងនាំគ្នាសែនថ្វាយមាន់និងចេកដល់ ខ្មោ ច ព្រាយ បិសាច ជាទៅផ្ទះអស់

55

កំពង់ស្ពឺ៖ កម្មការិនីចំនួន ៨នាក់ ក្នុងចំណោមកម្មករសរុប ៣៨៣ នាក់ ដែលធ្វើការនៅក្នុងរោងចក្រ យូថាយ វ៉ាយធីស៊ី (ខេមបូឌា) ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី កំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុក ។

ប្រធានមន្ទីរ.ការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន បានប្រាប់ឱ្យដឹងថា ករណីដួលសន្លប់នេះ គឺផ្តើមចេញពីកន្លែងបិទកាវកាបូបក្នុងរោងចក្រ ។ ហើយក្រោយមកក៏បានបញ្ជូនបន្ទាន់ទៅមន្ទីរពេទ្យដើម្បីធ្វើការជួយសង្គ្រោះ ។ ក្រុមគ្រូពេទ្យក៏បានទទួល​ព្យា.បាល និងពិនិត្យ តែអ្វីដែលក្រុមគ្រូពេទ្យបានបញ្ជាក់មកវិញនោះគឺក្រុមកម្មការិនីទាំងអស់នេះមិនមានជំងឺអ្វីនោះទេហើយក៏ពិនិត្យរ.កមិនឃើញមុខសញ្ញាអ្វីដែរ ។ មួយវិញទៀតមានកម្មការិនីខ្លះមិនព្រមឱ្យក្រុមគ្រូពេទ្យ​ព្យា.បាលនោះទេគឺប្រឹងរើបម្រះ និងស្រែកទាររ.កតែចេក និងមាន់ស្ងោរ ។

លោក ចឹក បូរិន ប្រធានមន្ទីរ.ការងារបានបន្តថា ដោយស្ថានភាពមិនប្រ.ក្រតីនេះក្រុមគ្រូពេទ្យក៏បានសម្រេចប្រគល់អ្នករ.ងគ្រោះដែលមានអារម្មណ៍រវើរវាយទាំងអស់នោះទៅអ្នកគ្រប់គ្រងរោងចក្រវិញ ដើម្បីរៀបចំពិធីសែនព្រេន ក្រោយសង្ស័យថាអាចប.ណ្តាលមកពីព្រាយបិសាច ឬជំនាងរោងចក្រចូល ។ បន្ទាប់ពីពិធីបានរៀបចំដោយដាក់មាន់ស្ងោរ ចេកទុំ និងដូងខ្ចី តាមការស្រែកទាររបស់កម្មការិនី ឃើញថាស្ថានភាពអាការៈពួកគេហាក់មានការធូរស្រាលឡើងវិញ និងបានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនផងដែរ ។

ពាក់ពន្ធ័នឹងហេតុករណ៍នេះ ថ្នាក់ដឹកនាំរោងចក្របានធ្វើការសន្និដ្ឋានថាប្រាកដជាមានអ្វីចូលគាត់ ព្រោះពេលដែលក្រុមហ៊ុនបញ្ជូនពួកគាត់ទៅពេទ្យបង្អែកគឺពួកគាត់ស្រែកពេញមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យបានបញ្ជូនពួកគាត់មកក្រុមហ៊ុនវិញសែនព្រេនរួចបែរជាមិនអីហើយអាចត្រឡប់ទៅផ្ទះវិញធម្មតាដូចគ្មា.នអ្វីកើតឡើង ៕