អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ថា ក្បួនឃោសនាមិនឱ្យចូលផ្សារទេហើយថាគណបក្សភ្លើងទៀនប្រើភាសាមិនសមរម្យ

31

ភ្នំពេញ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សភ្លើងទៀនដែលចោទថាអាជ្ញាធរបានហាម ឃាត់មិនឲ្យក្បួនឃោសនាគណបក្សភ្លើងទៀនចូលទៅក្នុងទីផ្សារ។

អ្នកនាំពាក្យគ...បំភ្លឺថា ច្បាប់គឺមិនអនុញ្ញាតឲ្យក្បួនឃោសនាគណបក្សនយោបាយចូលទៅក្នុងទីផ្សារនោះឡើយ។

មិនតែប៉ុណ្ណោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកត់សម្គាល់ឃើញថា គណបក្សភ្លើងទៀនប្រើភាសាមិនសមរម្យនៅក្នុងពេលឃោសនាបោះឆ្នោតនាពេលកន្លងមកនេះ។

ជុំវិញនឹងការចោទប្រកាន់លើអាជ្ញាធរបែបនេះ អ្នកនាំ ពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា .. លោកហង្ស ពុទ្ធា បានឆ្លើយតបថា នីតិវិធីដែលគ.. ធ្លាប់បានផ្សព្វផ្សាយកន្លងមកហើយថា ការឃោសនាដោយដង្ហែរក្បួនចូលទៅក្នុងផ្សារ គឺមិនត្រូវបានអនុញ្ញាតដោយច្បាប់ឡើយ ប៉ុន្តែគណបក្សនីមួយៗអាចចូលឃោសនាក្នុងផ្សារបាន តាមរយៈការចែកខិត្តបណ្ណផ្សព្វផ្សាយ ដោយមិនត្រូវប្រើឧបករណ៍បំពងសំឡេង ហើយចំនួនមិនឱ្យលើសពី១០នាក់ឡើយ។

មិនតែប៉ុណ្ណោះអ្នកនាំពាក្យគ.. បានកក់សម្គាល់ឃើញថា គណបក្សភ្លើងទៀន បានប្រើប្រាស់សារនយោបាយបែបប្រមាថ លើគូប្រជែង ដែលខុសទៅនឹងគោលការណ៍ច្បាប់បោះឆ្នោតរបស់ ..ប។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា .. បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីសភាពការណ៍ទូទៅនៃយុទ្ធនាការណ៍ឃោសនារកសំឡេងឆ្នោតដែលបានធ្វើឡើងកាលចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២មកដល់ពេលនេះថា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។