លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអញ្ជើញប្រគល់ម៉ូតូជូនដល់អធិការដ្ថាននគរបាលស្រុក/ក្រុងទាំង១១និងការិយាល័យជំនាញចំនួន ៨ការិយាល័យ។

24

កណ្តាល:នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់.ទទួលម៉ូតូចំនួន ៤៨គ្រឿង.ស៊េរីម៉ាក FTR.៣១គ្រឿង, HONDA IVINER.X.១៧គ្រឿង. ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន០៨ការិយាល័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្នុងនោះ ៖អធិការដ្ឋាននគរបាលស្រុកទាំង១០ ក្នុង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង អធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

ការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

ការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង។

ការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

ការិយាល័យអន្តរាគមន៍ទទួលបានម៉ូតូ HONDA IVINER X ១០គ្រឿង៕