ចាប់ពីថ្ងៃ២៥ដល់៣១ឧសភានឹងភ្លៀងពីតិចទៅបង្គួរលាយឡំផ្គរ រន្ទះនិងខ្យល់កន្ត្រាក ដូច្នេះសូមប្រជាពលរដ្ឋសូមមាន ការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ

22

(ភ្នំពេញ) ៖ ក្រសួងធនធានទឹកនិង ឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃ២៥ដល់៣១ឧសភាខាងមុខនេះកម្ពុជានឹងមានភ្លៀងធ្លាប់ពីតិចទៅបង្គួរដោយលាយឡំនិងបាតុផ្គរ រន្ធះ និងខ្យល់កន្ត្រាក់ផងដូច្នេះសូមប្រជាពលរដ្ឋមាន ការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី២៤ខែឧសភារបស់ក្រសួងធនធាន ទឹកបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនិងខ្យល់មូសុងនិរតីកម្រិតមធ្យម។

ក្រសួងបានលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមាន សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕