ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៩ ខែឧសភា ឆ្នាំ២០២២នេះ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយចំនួននៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F4) មូលហេតុបណ្តាលមកពីមានបាតុភូតរន្ទះបាញ់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ឃុំបែកចាន និងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខP3857 ,P2326 និងP3314 ដើម្បីឲ្យក្រុមការងារបច្ចកទេសធ្វើការរំកិលបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅ៖ (១)សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (២) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣:០០នាទីរសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕