សៀមរាប៖ សេចក្តីរាយការណ៍ បានអោយដឹងថា បច្ចុប្បន្ននេះ មានទីតាំង ជល់ មាន់ តាមប្រព័ន្ធ អនឡាញ មួយកន្លែង កំពុង បើកដំណើរការ អោយសិស្ស សាលានឹងពលរដ្ឋ ខ្មែរ ដែលញៀន ល្បែង គ្រប់ប្រភេទ មួយនេះ ចូលទៅលេងចាក់ ភ្នាល់ បានយ៉ាងមានសុវត្ថិភាព ដោយសារ មិនទាន់ ឃើញ លោក ដាចំរើន អធិការ ក្រុង សៀមរាប ចាត់មន្ត្រី ក្រោម ឱវាទ ចុះបង្រ្កាប នៅឡើយទេ។
សេចក្តី រាយការណ៍ បន្តថា ទីតាំងល្បែង មួយនេះ ស្ថិតនៅចំណុច ខាងជើងវត្តគោប៉ាទ្រី ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដែលមាន ម្ចាស់ តារាង បាល់ទះឈ្មោះ ផា ផល្លី ។
ប្រពលរដ្ឋរស់នៅ ក្បែរនោះសូមស្នើ ឲ្យលោក ដា ចំរើន អធិការក្រុង សៀមរាប ចាត់កម្លាំងមន្រី ក្រោមឱវាទ ចុះបង្រ្កាប បនល្បែងជល់ មាន់ តាមអនឡាញ មួយនេះផង ដើម្បី រក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និង សង្គម ជាតិ ឲ្យស្របតាម គោលនយោបាយ ទាំង ៩ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ដែលក្រសួង មហាផ្ទៃ ដាក់ជូន មន្ត្រីក្រោមឱវាទ យកទៅអនុវត្តន៍ ។”
យើងដឹងហើយថា ” ទីណា មានល្បែង ស៊ីសង “គឺវានិងអាចកើតចេញករណី ចោរលួច ឆក់ ប្លន់ និង អំពើរហឹង្សា ក្នុងគ្រួសារ ជាក់ជាមិន ខាន ។ ដូច្នេះសង្ឃឹមថា អាជ្ញាធរ ពាក់ព័ន្ធ ក្នុងក្រុង សៀមរាប និងមានចំណាត់ ការ ចំពោះ ទីតាំង ល្បែង ស៊ីសង មួយនេះ ៕
បន្ទាប់ពីបានរូបភាពនិងការផ្ដល់ព័ត៏មានមកអង្គភាពយើង នឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បំភ្លឺបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឬសមីភាគីពាក់ព័ន្ធណាមួយអង្គភាពយើងរង់ចាំបំភ្លឺរាល់ម៉ោងធ្វើការដើម្បីឲ្យជាពលរដ្ឋអស់មន្ទិលសង្ស័យ។