ករណីឆ្លងកូវីដ-១៩ថ្ងៃនេះបន្តគ្មានអ្នកឆ្លង​ និងគ្មានអ្នក​ជាសះស្បើយ​ ​,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

30

ភ្នំពេញ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី១៧ ខែឧសភា​​​​ ឆ្នាំ២០២២នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីគ្មានអ្នកឆ្លងនិងគ្មានឣ្នកជាសះស្បើយខណៈអ្នកជំងឺស្លាប់​​ គ្មាន

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែឧសភា​​​​​​​​ ឆ្នាំ២០២២គ្មានអ្នកឆ្លង  និងគ្មានអ្នកជាសះស្បើយ និងអ្នកជំងឺស្លាប់គ្មាន

ករណីឆ្លងសហគមន៍គ្មាននាក់ឆ្លង

អ្នកដំណើរពីបរទេស គ្មាន(អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២

អ្នកឆ្លងសរុប= 136,262 នាក់

អ្នកជាសះស្បើយ= 133,197 នាក់

អ្នកស្លាប់= 3,056 នាក់។

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕