ពិតជាហួសចិត្តមែនតើមេប៉ុស្តិ៍ព្រែកឯងដឹងទេថាទឹកដីរបស់ខ្លួនមានការលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញដែរឬទេ បែរជាដឹងហើយ ឮហើយតែធ្វើមិនដឹង ឬក៏ត្រូវដងត្រូវផ្លែគ្នាបានជាមិនហ៊ានចុះបង្ក្រាប,,

42

ភ្នំពេញ.តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មានល្បែងជល់មាន់តាមប្រព័ន្ធ online នៅតាមបណ្ដោយផ្លូវ 112 ទល់មុខសាលារៀនចុងព្រែក ស្ថិតនៅក្នុង ភូមិព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកឲ្យអ្នកញៀនល្បែងស៉ីសងចូលលេងបានយ៉ាងរលូនមិនឃើញសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យទៀតថាដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងល្បែងមិនដាច់នោះទេ តែមិនទានឃើញអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាបនោះឡេីយ។

ក្រោយពីប្រជាពលរដ្ឋបានរាយការដល់អ្នកសារព័ត៏មានយើង ក៏ចាត់ឲ្យក្រុមការងារទៅមើលដល់ទីតាំងពិតជាមានការបើកលេងល្បែងពិតប្រាកដមែន។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋក៏ផ្ដើម ចេញពីល្បែងស៊ីសងទាំងនេះផងដែ។

ប្រជាពរដ្ឋកដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចហើយយ៉ាងមើលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ណាមួយនូវឡើយ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ៕