កណ្ដាល៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ បានចាត់ឲ្យ លោក ឡាក់ ម៉េងធី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកអំណោយ ជាម៉ាស៊ីនថតចម្លង ម៉ាក Canon ADV C5240i មួយគ្រឿង មានតម្លៃ១.១៥០ដុល្លារអាមេរិក ប្រគល់ជូនលោក ឯក សំណាង ចៅសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះ លោកចៅសង្កាត់បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលបានជួយឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងខាងលើដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានសង្កាត់ដើមមៀនទាំងមូល។
ជាមួយគ្នានោះលោក ឯក សំណាង ចៅសង្កាត់ដើមមៀន ក៏សូមបួងសួងនិងគោរពជូនពរ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារ និងលោក ឡាក់ ម៉េងធី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើន សុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕