ខេត្តក្រចេះ÷ ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញបំផ្លាញឈើព្រៃឡង់ ពីម្នាក់បងប្អូន ឈ្មោះ ភក្រ្តា នឹង ឈ្មោះ ជ្រក់ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តចេញពីតំបន់ព្រៃឡង់មកស្តុកទុកត្រង់ចំណុច ជុប ខាងលិចឆៀងខាងជើង ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នឹងបន្តលើកដាក់លើរថយន្តឡុងគ្រីស័រកែច្នៃ ដឹកឆ្លងកាត់ ដែនជម្រកក្រពតគយ ដែលគ្រប់គ្រងដោយលោក សាំង សុខន ប្រធានដែនជម្រក ចាប់ពី ៣ ទៅ ៤ ជើងក្នុងមួយយប់ទៅយ៉ាងរលូនគ្មានឃើញការបង្ក្រាប ។
បើតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ ទេនោះគឺឈ្មួញឈើដុះស្លែពីនាក់បងប្អូនមិនអាចដឹកជញ្ជូនឈើចេញពីព្រៃឡង់បានទេ។
យោងតាមប្រភពពីប្រជាពលរដ្ឋបាន បញាក់ទៀតថា ក្រុមឈ្មួញទាំងពីរនាក់បងប្អូននោះ ប្រហែលជាមានឃុបឃិត គ្នា ជាប្រព័ន្ឋ.ជាមួយ មន្រ្តី ជំនាញ ព្រមទាំងមន្ត្រី គ្រាប់ល្ពៅ មួយចំនួន និងអាជ្ញាធរមួយចំនួន ដោយត្រូវដងត្រូវផ្លៃគ្នាហើយមើលទៅ ទើបបុគ្គលទាំងពីនាក់នេះ ហ៊ានចូលទៅកាប់ឈើដោយសេរី នៅក្នុងដែនព្រៃឡង់ ជាច្រើន ឆ្នាំ មក ហើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ក្រុមឈ្មួញទាំងនោះកំពុងដើរស្រែកថា គ្មានអាជ្ញាធរណាហានបង្ក្រាបគេឡើយ ព្រោះរូបគេមានខ្សែរនឹងខ្នងបង្អែកធំយ៉ាងរឹងមាំ នឹងមានការគុំរៀមកំហែងដល់អ្នកសារព័ត៌មានណាដែរមកថតផ្តិតយករូបភាព នៅសកម្មភាពក្រុមឈ្មួញដែរដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់នៅកន្លែងរបស់គេដែរកំពុងឈរជើងទៀតផង ។
ការចុះផ្សាយខាងលើនេះក៏ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:អភិបាលខេត្តក្រចេះ ឯកឧត្តមលោកជ្រាបជាព័ត៌មាន និង លោក ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ជាពិសេស លោកបានមើលពីរសកម្មភាព ទង្វើក្រុមឈ្មួញ២នាក់បងប្អូន ដែលចូលទៅដង្ហែរក្បួនឈើជាច្រើនប្រភេទចេញមកពីតំបន់ព្រៃឡង់ឆ្ពោះទៅបណ្ដាខេត្តផ្សេងៗនោះជាពិសេស ជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយ សំអាល់ ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតឲ្យទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរ។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!