ភ្នំពេញ៖«ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺ ជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ តាមបណ្តាញសង្គម Facebook ។
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និង ជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬ សម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ ។ពួកយើងត្រូវចាំ និង មិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល ៕