រតនគិរី ៖ រថយន្តមួយគ្រឿ.ងម៉ាកម៉ាសស្តារ ស៊េរីឆ្នាំ២០១៨ ចង្កូតស្តាំ ពណ៌ប្រផេះ បាន ដឹកជញ្ជូនឈើប្រណិតប្រភេ..ទឈើឃ្លុំចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះមកកាន់ខេត្តរតនគិរី ដោយឆ្លងកាត់ស្រុកលំផាត់ និងបន្តដំណើរទៅកាន់ព្រំដែនអន្តរជាតិអូរយ៉ាដា.វយ៉ាងរលូន រាល់ថ្ងៃយប់ចៃដន្យ ត្រូវបាន កំលាំង អធិការដ្ឋាននគរបាលស្រុកលំផាត់ ចា..ប់បាន ។
ប្រភពដដែលបានបន្តថា ម្ចា.ស់រថយន្តនិងឈើប្រណិតនោះ ត្រូវបានគេស្គាល់ម្ចា.ស់ថា៖ ឈ្មោះ ទី ជាឈ្មួញរ.កស៊ីឈើរស់នៅស្រុកអូរយ៉ាដា.វ ហើយការដឹកជញ្ជូននេះទៀតសោតគេសង្កេតឃើញដឹកទាំងយប់ទាំងថ្ងៃ ដោយគ្មា.នញញើតនិងផ្លូវច្បាប់សោះឡើយ មិនដឹងថា អាងខ្នងបង្អែកខាងណានៅពីក្រោយនោះទេ?ឬមួយក៏ខ្លួនឯងនោះអាងខ្លួនជាមន្ត្រីឬជាសមត្ថកិ.ច្ចស្រាប់?។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ រសៀល ការដឹកជញ្ជូនឈើរថយន្តម៉ាក ម៉ាស ស្តារ ពណ៌ប្រផេះ ពាក់ស្លាកលេខក្លែងក្លាយក្រចេះ2A-0421ផ្ទុកឈើប្រណិតឃ្លុំពេញ ដែលមានមុខកាត់20ឃ្លុំ ,30ឃ្លុំ គុណ 1,2ម៉ ដែលមានចំនួនសរុបប្រមាណជាងម្ភៃដុំ បម្រុងឆ្លងកាត់ស្រុកលំផាត់ ហើយត្រូវយីអ៊ុនដាក់អារ័ក្សជាន់ គេ.ចមិនផុតពីក្រញាំដៃដែក។
លោកវរសេនីយ៍ឯក ក្លុល ថើង អធិការដ្ឋាននគរបាលស្រុកលំផាត់នោះឡើយ និងដោយមានការសម្របសម្រួលពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅគ្រប់ទីស្នាក់ការប៉ុស្តិ៍ឃុំឲ្យត្រៀមឃា.ត់មុខសញ្ញារថយន្តដឹកប.ទល្មើ.សនេះឲ្យខានតែបាន។រថយន្តដឹកប.ទល្មើ.សនេះ បន្ទាប់ពីគេ.ចចុះគេ.ចឡើងចុះភ្នំឡើងភ្នំ ក៏វង្វេងពេញចម្ការ.កៅស៊ូ ឈ្មោះ ហ៊ន ស្ថិតនៅក្នុងស្ថានភាពផ្លូវទ័លទៅមុខលែងរួច ស្ថិតក្នុងភូមិសាស្ត្រភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ តៃកុងរថយន្តម្នាក់ និងប្រូឡានពីរនាក់ទៀត បើកទ្វារចុះរ.ត់ចោលរថយន្ត បន្សល់ទុករថយន្តប.ទល្មើ.ស នៅចំណុចកើតហេតុនោះតែម្តង។ ត្រូវបានសមត្ថកិ.ច្ចចា..ប់រឹបអូសយកមកធ្វើការប្រគល់ឲ្យជំនាញនៅទីស្នាក់ការប៉ុស្តិ៍អូរស៊ិនលែរ៍ ដើម្បីចា.ត់ការបន្តទៅតាមនីតិវិធីច្បាប់៕