កម្លាំងសម្ថកិច្ចកំពុងស៊ើបអង្កេតករណីក្រុមចោរលួចគាស់ទូដែកក្នុងរោងចក្រតៃអ៊ីហ្ស៊ី យកលុយខ្ទង់ ១ លានដុល្លា

127

នៅព្រឹកថ្ងៃទី​ ១០ ខែឧសភា ​២០២២ នេះ ​មានការភ្ញាក់ផ្អើល​ជុំវិញករណី​ក្រុមចោរ​លួចចូល​គាស់ទូដែក​ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី (Taieasy) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកលុយអស់ប្រមាណ ១ លានដុល្លារ​។ នេះបើតាម​ប្រភពព័ត៌មាន ពីភ្នាក់ងារកម្ពុជាថ្មី។

ស្នងការនគរបាល​ខេត្តពោធិ៍សាត់​ លោក ស ថេង នៅរសៀលថ្ងៃទី ១០ ខែឧសភានេះ មិនទាន់​អាចបញ្ជាក់​ពីដំណើររឿងជុំវិញ​ករណីនេះ​បានទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត​ករណីនេះ​។

នៅម៉ោងប្រមាណ ១ រសៀលថ្ងៃទី ១០ ខែឧសភានេះ មន្ត្រីផ្នែកនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំង​កើតហេតុ​ធ្វើការស្រាវជ្រាវ​ និងវាយតម្លៃ​នៅកន្លែងទូដែក​ក្នុងរោងចក្រ។

តាមរូបភាព ដែលកម្ពុជាទទួលបាន​នៅកន្លែងកើតហេតុ​ សមត្ថកិច្ច​បាន​ចងខ្សែហ៊ុមព័ទ្ធ​ចំណុចទីតាំងកាត់ហេតុ ខណៈដែលរូបភាព​គន្លឹះសោចាក់ទ្វារត្រូវបានកាត់ផ្ដាច់ រីឯទូដែក​ត្រូវបានរបើក នៅតែទូទទេ៕