រន្ធ ត់ ណាស់ ករ ណី គ្រោះ ថ្នាក់ ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលអោយមនុស្យ រ ង របួ ស ចំនួន០២នាក់…

64

ខេត្តប៉ៃលិន ៖ ថ្ងៃចន្ទ៩កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣៧នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកម៉ូតូ ០១ករណី នៅចំណុចភូមិ វាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលអោយមនុស្យរងរបួស ០២នាក់ របួសធ្ងន់០១នាក់និងស្រាល ០១នាក់ ។

ភាគីបើកបរម៉ូតូទី០១ មានឈ្មោះ គង់ វាសនា អាយុ ១៦ឆ្នាំ រស់នៅភូមិខកមូស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសជង្គង់ជើងស្តាំ) ជាអ្នកបង្ករ មានអ្នករួមដំណើរចំនួន០៣នាក់ អ្នករួមដំណើរទី១ ឈ្មោះ អឿន នីតា អាយុ ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបេីកបរខាងលេី បានរងរបួសធ្ងន់(បាក់ជើងឆ្វេង) អ្នករួមដំណើរទី២ ឈ្មោះ កាន់ រស្មី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបេីកបរខាងលេី (រងរបួសស្រាល)  អ្នករួមដំណើរទី៣ ឈ្មោះ តាយ វិច្ឆិកា អាយុ ១៥ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ប៉ៃលិន (របួសស្រាល) ។

ភាគីបើកបរម៉ូតូទី២ ឈ្មោះ ទូច ថា អាយុ ៤០ឆ្នាំ ភូមិ វាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន (គ្មានរបួស) ។

បន្ចុប្បន្ន អ្នករងរបួស បាក់ជើងខាងលើ ត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីពេទ្យយកទៅសម្រាកព្យាបាល ចំណែកវត្ថុតាង មន្រ្តីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងប្រមូលយកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ៕