រថយន្តកុងតឺន័របើកបត់មិនប្រយ័ត្នជ្រុលទៅកៀរនិងគាបរថយន្តកាមរីបាឡែនជាប់

45

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តកុងតឺន័របត់មិនប្រយ័ត្នជ្រុលទៅកៀរនិងគាបរថយន្តកាមរីបាឡែនបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចខាងកេីតសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវច្រកចូលសាលាសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តកាមរីបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AO-9707 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុអ្នកបើកបរក៏ទាញចង្កូតបត់ស្តាំបំណងចូលផ្លូវសាលារៀនសុវណ្ណភូមិ ប៉ុន្តែភ្លាមនោះមានរថយន្តកុងតឺន័រ ក្បាលពណ៌ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-0990 ធ្វេីដំណេីរមកពីក្រោយបត់ស្តាំដូចគ្នាក៏ជ្រុលទៅកៀរគាបជាប់រងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុភាគីទាំងសងខាងបើករថយន្តទៅអែបកៀននិងធ្វេីការសម្របសម្រួលគ្នា៕