ភ្នំពេញ៖ ជនជាតិចិនម្នាក់ដែលត្រូវបានលុបសិទិ្ធចេញក្រុមហ៊ុនលក់គ្រឿងម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុសិ្តរដ្ឋបាលព្រែកលៀប ចា ប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ក្រោយពីបានបង្កហិង្សាមានស្ថានទម្ងន់ទោសទៅលើជនជាតិចិនម្នាក់ទៀតដែលបានទទួលសិទិ្ធគ្រប់គ្រងក្រុមហ៊ុនលក់គ្រឿងចក្រនេះបន្ត។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ ដែលជាទីតាំងក្រុមហ៊ុន។
ជនរងគ្រោះមានឈ្មោះ ចូវ ចូវម៉ូវ(XIAO XIAO MAIO) ភេទប្រុស អាយុ៤០ឆ្នាំ។
ចំណែកជនបង្កមានឈ្មោះ ហ្សូវ ស៊ីទីង(ZHAO ZHITING) ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ជួល ជាន់ទី១៤ នៃអាគាររម្មនីយដ្ឋានបាលី។
បើយោងតាមប្រភពពីជំនួយការម្នាក់ ដែល រង គ្រោះ ផងដែរនោះបានប្រាប់ថា ជនបង្កគឺគ្មានសិទិ្ធគ្រប់គ្រង់ក្រុមហ៊ុនខាងលើនេះទៀតទេ តែជនបង្កបានមកបង្កវា យ តប់មកលើប្រធានគ្រប់គ្រងក្រុមហ៊ុនថ្មី(ជនរង គ្រោះ)ដែលត្រូវបានថៅកែធំនៅឯប្រទេសចិនចាត់តាំងមក។ មូលហេតុនេះហើយ បានធ្វើឲ្យជនបង្កមានការក្តៅក្រហាយ ក៏បានមកបង្ក ហិ ង្សា តែម្តង។ ប្រភពបន្តថា ជនបង្កក៏ត្រូវបានប្តឹងទៅតុលាការរួចហើយដែរ តុលាការក៏បានចេញដីកាកោះចំនួន២លើកផងដែរតែជនបង្កមិនបានចូលខ្លួនបំភ្លឺតាមកោះហៅនោះទេ។