ខេត្តពោធិ៍សាត់ ៖ បុរសចូលចិត្តដើរលេងដាច់យប់ម្នាក់ត្រូវបាននគរបាលស្រុកក្រគរឃាត់ខ្លួនយកមកកាន់អធិការរដ្ឋានបន្ទាប់ពីប្រើហឹង្សាវាយឪពុកចុងនិងម្ដាយបង្កើតអោយទ្រមខ្លួន ខណះដែលមកពីដើរលេងពួកគាត់ស្ដីប្រដៅ។
ហេតុការណ៍ហឹង្សានេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមផ្នែកជំនាញកិច្ចការនេះនៃអធិការដ្ឋាននគរបាលស្រុកក្រគរប្រាប់ឲ្យដឹងថា ជនដែលប្រើហឹង្សាឈ្មោះ តាំ លាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះឈ្មោះ លី សិច អាយុ៥៣ឆ្នាំ ត្រូវជាឪពុកចុង ព្រមទាំងជនរងគ្រោះម្ដាយបង្កើតម្នាក់ទៀត ទាំងអស់គ្នានៅក្នុងបន្ទុកគ្រួសារតែមួយនៅភូមិឃុំកើតហេតុខាងលើ។
ផ្នែកនគរបាលជំនាញដដែលបានបន្តថា បើតាមចម្លើយជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលមុខសញ្ញាប្រើហឹង្សាមកលើពួកគាត់បានរៀបរាប់ថា៖ ជារៀងរាល់យប់កូនរបស់ពួក
គាត់បានដើរលេងរាល់យប់ហើយជិតភ្លឺ និងពេលខ្លះដាច់យប់ក៍មាន។ លុះពួកគាត់ទ្រាំមិនបាន ពេលគេមកពីដើរលេង ក៍បានស្ដីប្រដៅកូនថាអត់គិតដេកយប់ទេអី បើពិបាកពេកទិញថ្នាំពុលលេបសំលាប់ខ្លួនតែម្ដងទៅ ភ្លាមនោះកូនរបស់គាត់នោះបានស្ទុះមកវាយពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ បណ្ដាលអោយទ្រមខ្លួនតែម្ដង។
មន្រ្តីជំនាញដដែលបន្ថែមថា បើតាមជនសង្ស័យដែលបានប្រើហឹង្សាដាក់ម្ដាយបង្កើតនិងឪពុកចុងនោះ គឺរូបគេពិតជាបានវាយមែនដោយសារខឹងឪពុក ថាឲ្យខ្លួនទៅទិញថ្នាំពុលលេបសំលាប់ ហើយវាយគេមុន១ដៃ ក៍ទ្រាំមិនបានវាយអ្នកទាំងពីរទៅ ហើយករណីហឹង្សាគ្រួសារនេះ លោកព្រះរាជអាជ្ញាខេត្ត បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទតាមនីតិវិធីបន្ត៕