ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់នៅថ្ងៃទី២ ឧសភា ២០២២ នេះ ថា ការអនុវត្តច្បាប់ គួរត្រូវអនុវត្តឱ្យមានតម្លាភាព យុត្តិធម៌ ហើយអ្នកឈរទីតាំងខ្ពស់ជាងគេ គួរជាគំរូ និងឈានមុខគេ ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន បន្តថា ការអប់រំ ការផ្សព្វផ្សាយ ការពន្យល់ខ្ញុំបានធ្វើរួចរាល់ហើយ ខ្ញុំគ្មានពេលវេលារងចាំអ្នករញ៉េរញ៉ៃទេ។ បើខ្ញុំធ្វើខុស ខ្ញុំនឹងទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព។ ខ្ញុំថា ត្រូវតែរើសឱ្យស្អាត ឱ្យលឿនបំផុតដោយខ្លួនឯង ជាជាងបង្ខិតបង្ខំ ។
ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គូសបញ្ជាក់ថា វិទ្យុទាក់ទង ជាមធ្យោបាយមួយសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មានលឿន និងជាក្រុម ហើយមិនថាកម្លាំងប្រដាប់អាវុធ ឬអង្គភាពស៉ីវិលត្រូវការចាំបាច់មិនអាចខ្វះបាន ក៏ប៉ុន្តែបើការប្រើប្រាស់នគរបាលមិនអាចគ្រប់គ្រងបាន នោះវិបត្តិស្មានមិនដល់ក៏នឹងកើតមានឡើងគ្មាននរណាទាយមុនត្រូវ ។ ជនសុីវិលខ្ញុំថាអាចប្រើបាន ប៉ុន្តែត្រូវនគរបាលគ្រប់គ្រង ។នេះ ជាសារជូនបងប្អូនស្រលាញ់វិទ្យុទាក់ទងទាំងឡាយ ។