ឃា ត់ ខ្លួន ពលករខ្មែរពីរនាក់ក្លែងជាព្រះសង្ឃបិណ្ឌបាតក្នុងប្រទេសថៃ

43

ពលករខ្មែរ ចំនួន២នាក់ ត្រូវបានកម្លាំងអន្តោប្រវេសន៍ខេត្តសមុទ្រប្រាកាន តាមឃា.ត់ខ្លួនដល់ក្នុងព្រៃកាលពីវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅក្នុងព្រៃរបោះមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារណាត់សុីរ៉ាក់ ក្នុងឃុំថាយបានម៉ៃ ស្រុកមឿង ខេត្តសមុទ្រប្រាកាន ប្រទេសថៃខណ:ដែលពួកគេទាំង២នាក់ បានសំងំលាក់ខ្លួនធ្វើជាសង្ឃដើម្បីដើរបិណ្ឌបាតយកបច្ច័យពីអ្នកភូមិ។

ពួកគេទាំង២នាក់មានឈ្មោះ រ៉ាត់ អាយុ២៧ឆ្នាំ និងឈ្មោះ សុីណា អាយុ៣០ឆ្នាំ ជាពលករខ្មែរ លួ.ចឆ្លងដែនខុសច្បាប់ នៅក្នុងពេលនោះដែរ កម្លាំងតម្រួតថៃបានដកហូតវត្ថុតាងមួយចំនួនរួមមាន ក្រដាសប្រាក់ប្រភេ..ទ២០បាត និង១០០បាត ជាច្រើនសន្លឹក ស្បង់ជីពរ និងគ្រឿ.ងតែងកា..យជាសង្ឃមួយចំនួន ដោយក្នុងនោះគេសង្គេតឃើញមាន កន្ទេលក្រាលដេ..ក មុងចងការពារមូស និងសំបកដបស្រាបៀរជាច្រើនថែមទៀត។

ក្រោយការឃា.ត់ខ្លួនពួកគេបានសារភាពថា គេបានឆ្លងដែនទាំងគ្រងស្បង់ជីពរ ប្រមាណជិត១០នាក់ រួចនាំគ្នាឡើងជិះរថយន្ដក្រុងឆ្ពោះទៅកាន់ខេត្តសមុទ្រប្រាកាន ដោយបានបំបែ.កគ្នារស់នៅតាមគុម្ពោធព្រៃ ដោយព្រឹកឡើងនាំគ្នាចេញបិណ្ឌបាតតាមភូមិ បានបាយ ម្ហូប និងលុយចា..ប់ពី៤០០ ទៅ៥០០បាត ក្នុង១ថ្ងៃ លុះពេលល្ងាច គេនាំគ្នាស្លៀក ពាក់ខោអាវ ពាក់មួក ចេញទៅទិញស្រាបៀរមកផឹកលេង។ក្រោយពីបានសាកសួររួចមក សមត្ថកិ.ច្ចថៃបានបញ្ជូនពួកគេទៅកាន់ស្នងការខេត្ត ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការលួឆ្លងដែនខុសច្បាប់ និងការ.ក្លែងកា..យជាព្រះសង្ឃ៕សហការី