ព្រះរាជអាជ្ញាចេញដីកាកោះហៅកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចា.ស់កាស៊ីណូ ពិភពថ្មី ឲ្យចូលខ្លួនដើម្បីសាកសួរពីបទ លួ ច និងប្រើអំណាចកៀបសង្កត់

162

ខេត្តស្វា..យរៀង ៖ កូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចា.ស់កាស៊ីណូ ពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេ..ទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត  ត្រូវបាន ព្រះរាជអាជ្ញាចេញដីកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វា..យរៀងនៅខែឧសភាខាងមុខនេះ ជាប់ចោទពីបទ នាំបក្ស.ពួកចំនួន៣នាក់ ឈ្មោះថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេស្ជ:ប្រជាពលរដ្ឋ ត្រូវជាប់ចោទពីបទ ប្រព្រឹតអំ.ពើ.លួ.ចនិងប្រើអំណាចកៀបសង្កត់ ។

សូមរំលឹកថា កាលពីថ្ងៃទី២១មេសា២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះស៊ូ ស៊ី ភេ..ទស្រីអាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចា.ស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្ស.ពួកចំនួន០៣នាក់ គឺឈ្មោះ ថន ឈ្មោះរ៉ានិងឈ្មោះប្រុស ទៅលើកយកសម្ភារៈលក់ដូរនិងភេស្ជៈ ដូចជា ធុង ទឹកកក ធំចំណុះ១០០លិត្រ ចំនួន២ -ធុងដាក់ទឹកកកចំណុះ៦០លិត្រចំនួន១ និងភេស្ជៈក្នុងធុងមួយចំនួនទៀត ដែលជារបស់ប្រជាពលរដ្ឋលើកដាក់លើរទេសយកទៅស្នាក់ការ.កាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះកុយ សុវណ្ណី ភេ..ទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេស្ជៈបែបនេះ។បើតាមឈ្មោះកុយ សុវណ្ណី ភេ..ទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត បានឲ្យដឹងថា គាត់ប្រ.កបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រ.កទ្វាព្រំដែនអន្តរជាតិបាវិតយូឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ាលី ប៉ោយូ ម្ចា.ស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណុតរថយន្តដោយទទួលបានអាជ្ញាបន័រយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។

កុយសុវណ្ណី បន្តថា កាលពីឆ្នាំ២០១៧ គាត់បន្តប្រ.កបមុខរបរលក់ភេស្ជៈ នេះគ្មា.នអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ាលី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ រូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រ.កបមុខរបរនៅលើដីសាធារណះរបស់រដ្ឋ ជិតប៉ុស្ត៍នគបាល ច្រ.កទ្វាព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ាលី ប៉ោយូទេ។

ទាក់ទិនករណីនេះដែរ ក្រុមអ្នករ.ត់តាក់ស៊ីវិញបានលើកឡើងថា បេនឡាន ក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ២០១២ស្រាប់តែម្ចា.ស់បេន លោកឧកញ៉ាលីប៉ោយូ បានសាងសង់អាគារ ធ្វើផ្សាររាត្រី ធ្វើតូបជួល ទៅឲ្យជនបររទេស រហូតមកដល់ឆ្នាំ២០១៥សង់អាគារ.កាស៊ីណូ ផ្ទះជួលសងខាងនៅសល់បន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន ស.ព្វថ្ងៃគឺអ្នកប្រ.កបមុខរបររថតាក់ស៊ីត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ាលីប៉ោយូ មកបង់ថ្លៃបេនរថយន្ត១គ្រឿ.ង១ម៉ឺនរៀលរាល់ថ្ងៃ សូមឲ្យអាជ្ញាធរ ក្រុងខេត្តមេត្តាចុះមកពិនិត្យមើលផង បេនឡានក្លាយជាអាគារ កាស៊ីណូ ជួល ផ្ទះជួល តូបជួល ឲ្យជនបររទេសអស់ហើយ។ជាពិសេសកូនស្រីរបស់លោកឧកញ៉ា កំពុងធ្វើភ្លៀងធ្វើផ្គរដល់ប្រជាពលរដ្ឋក្រុងបាវិត៕ជុំវិញបញ្ហា ខាងលើនេះ មិនអាចសុំការបំភ្លឺពី កូន ស្រី ឧកញ៉ាលីប៉ោយូ  បានទេ គេហទំព័រ យើងរងចាំការបំភ្លឺជានិច្ច ។