ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២ ២ លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាអាជីវករលក់ផលិតផលតាមអនឡាញ ឈ្មោះ អាន ធីតា អាយុ២៨ ឆ្នាំ មានទីលំនៅពេលឃា.ត់ខ្លួនផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រ.កាន់ពីបទ.ឆបោ.ក ។
ដីការឃុំខ្លួនបានដាក់ឲ្យជនត្រូវចោទស្ថិតនៅក្រោមការពិនិត្យពីបទ.ឆបោ.ក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ តាមបញ្ញាត្តិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រ.ហ្ម.ទ.ណ្ ។ ជនសង្ស័..យត្រូវបានកម្លាំងសមត្ថកិ.ច្ចនគរបាលការិយាល័យព្រ.ហ្ម.ទ.ណ្កម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃា.ត់ខ្លួនដល់លំនៅឋានតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ឈ្មោះ លឹម ស្រីពេជ្រ ។
សូមរំលឹកថា កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២ ០២១ បានចេញដីកាកោះឲ្យជនសង្ស័..យចូលខ្លួនទៅស្ថាប័នអយ្យការ ដើម្បីសាកសួរបំភ្លឺពីដំណើររឿ.ងពាក់ពន្ធលើបណ្តឹង៤ ប.ទល្មើ.ស ៖១-បទឆបោ.ក.
២-បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន
៣-បទ សមគំនិ.តក្នុងអំ.ពើ.ក្លែងបន្លំអត្តសញ្ញាណតតិយជន និង៤-បទ បរិហាកេរ្តិ៍ជាសាធារណៈ ។
តាមពាក្យបណ្តឹងរបស់ជ.ន.រ.ងគ្រោ-ះបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័..យឈ្មោះ អាន ធីតា និងប្តី បានប្រើឧបាយកលទុច្ចរិតទៅបញ្ចុះបញ្ចូល ដើម្បីសុំខ្ចីប្រាក់ពីដើមបណ្តឹង(លីម ស្រីពេជ្រ) ប្រមា ណ៣.០០០ដុល្លារអាមេរិកថា យកទៅធ្វើដើមទុនប្រ.កបមុខរបររ.កស៊ី និងដោះស្រាយធុរៈជាបន្ទាន់ ។ ហើយការខ្ចីប្រាក់នោះ ក្នុងរយៈពេល៣ខែ ដោយឈ្មោះ អាន ធីតា និងប្តីបានសន្យាថា ទូទាត់សងឲ្យគ្រប់ចំនួនវិញ ។ លុះដល់ថ្ងៃកំណត់អ្នកទាំងពីរមិនមានប្រាក់សងទៅដើមបណ្តឹងទេ តែបានអះអាងសុំសងប្រាក់តាមរយៈមូ..លប្បទានប័ត្រមួយសន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ លេខ៣៧៨ ៤៨៥ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២០០០ ដុល្លារអាមេរិក និងប្រាក់សុទ្ធបន្ថែមចំនួន១០០០ដុល្លារអាមេរិក មិនឲ្យផុតពីថ្ងៃទី១៥ ខែ៣ នោះឡើយ ។ ប៉ុន្តែដល់ថ្ងៃបរិច្ឆេតកំណត់ត្រូវបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូ..លប្ប ទានប័ត្រខាងលើនេះ គ្មា.នសាច់ប្រាក់ទេ (សែកស្អុយ) ។
ពាក្យបណ្តឹងបញ្ជាក់ទៀតថា បន្ទាប់មកដើមបណ្តឹងបានព្យាយាមទាក់ ទងទៅឈ្មោះ អាន ធីតា និងប្តី តែអ្នកទាំងពីរបានប្រើពាក្យមិនសមរម្យ និងជេរប្រមា.ថមកលើដើមបណ្តឹងជាច្រើន ថែមទាំងបោះសម្តីឲ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ ។ នៅមានខ្លឹមសារជាច្រើនទៀតក្នុងពាក្យបណ្តឹង ពាក់ពន្ធការចោទប្រ.កាន់ខាងលើនេះ ដែលជាចុងក្រោយជ.ន.រ.ងគ្រោ-ះក៏បានសំណូមពរ ១.សុំឲ្យតុលាការមេត្តា ធ្វើការឃា.ត់ខ្លួន និងផ្តន្ទាទោសឈ្មោះ អាន ធីតា និងប្តីទៅតាមផ្លូវច្បាប់ ។ ២.សុំទាម ទារ.ការខូ..ចខាត សំណងជម្ងឺចិត្ត ការខាតបង់ពេល វេលា និងសេវាផ្លូវច្បាប់ ជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ៕