ខេត្តព្រៃវែង៖ផ្សាយចេញនៅថ្ងៃទី២៩.០៤.២០២២ ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ «មាន់ជល់ បង្កប់អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងតែបើកដំណើរការរាល់ថ្ងៃយ៉ាងរលូនបែរជាអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនមានវិធានការចុះបង្ក្រាបទៅវិញរឺក៏ជា។
ពលរដ្ឋបានរាយការណ៍ថាប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ថាមានទីតាំងបើកលេងល្បែងសុីសងជល់មាន់និងបង្កប់អាប៉ោងក្នុងផ្ទះវិឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ក្រុមការងាសារព័ត៌មានយើងចុះដល់ទីតាំងហើយបានផ្តិតរូបភាពទាំងភ្ងៀងហើយ!!ភ្លាមៗអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលតាមរយៈទូរស័ព្ទដៃរាយកាណ៍ថាទីតាំងបើកលេងសុីសងបែកជាលោកអធិការបានបិតទូរសព្ទភ្លាមតែម្តងហើយក្រុមការងាយើងព្យាយាមទំនាក់ទងលោកអធិការជាច្រើនដងមិនលើកទូរសព្ទហាក់បីដូចមានអ្វីបិតបាំងក្នុងរឿងនេះ!!ហើយប្រជាពលរដ្ឋកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរនៅក្នុងមូលដ្ឋានស៊ីធរកណ្ដាលថា៖មិនអើពើក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាល់តែសោះទុកបណ្ដែតបណ្ដោយឬមានការបើកដៃអោយមានការលេងល្បែងស៊ីសងរឺក៏អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅកន្លែងនេះ។
ពលរដ្ឋជាច្រើនបានលើកឡើងថាហេតុអ្វីល្បែងស៊ីសងបង្កប់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបសង្ស័យម្ចាស់មានឫទ្ធិអំណាចបារមីខ្លាំងទើបធ្វើឲ្យអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនហានចុះបង្ក្រាប ឬក៏ចេះមន្តអាគមន័អាចបំបាំងភ្នែកសមត្ថកិច្ចបាន។
ហើយកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!
ប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ពន្ធ័មូលដ្ឋានមានកា រឃុបឃិត បើកភ្លើងខៀវ បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍។ជៀសវាងការរិះគន់និងការសង្ស័យរបស់ប្រជាពលរដ្ឋគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!
ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរគប្បីចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តនិងមន្ត្រីជំនាញនៃស្នងការខេត្តចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕ជៀសវាងប្រជាពលរដ្ឋមហាជនមានការរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដើម្បីទទួលផលប្រយោជន៍និងលាភសក្ការៈ។គួរគប្បីចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងស្រាវជ្រាវបង្ក្រាប។ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!