ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២

13

ភ្នំពេញ ៖សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន ទទួលយកការអញ្ជើញពីប្រធានាធិបតីអាមេ រិក ចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហ រដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នារដ្ឋធានីវ៉ាស៊ីនតោន។

តាមរយៈលិខិតបកប្រែផ្លូវការដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក មានសេចក្ដីសោមន ស្សរីករាយ ដែលមានឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំ ឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។

ប្រធានាធិបតីអាមេរិកសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមានសុខភាពល្អ។

ប្រធានាធិបតីអាមេរិក បានបន្តថា ក្នុងនាមប្រជាជនអាមេរិកទាំងអស់ សូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មក នេះ ។ នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេ រិក និងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ និងពង្រឹងប្រព័ន្ធសុខាភិ បាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើក កម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់ ។ ការធ្វើបែបនេះ អាស៊ាន និងសហ រដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួច ហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ី ហ្វិក របស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក ចូ បៃដិន មានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអា មេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសកិច្ច ប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរ អង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន- សហរដ្ឋអាមេរិក។ ប្រធានាធិបតី ទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃ ទៀត នៅសេតវិមាន៕ប្រភព÷ក្រសួងព័ត៏មាន