ភ្នំពេញ៖ មួយរយៈនេះគេទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បើកប្រតិបត្តិការបង្ក្រាប ទៅលើផលិតផលក្លែងក្លាយ និយាយជារួម ចំពោះការលួចផលិត ផលិតផលអ្វី អាហារអ្វី ។ល។ ដែលមានភស្តុតាងថា បង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម គឺជាការបំពេញ តួនាទី ភារកិច្ច ជួយដល់ប្រជាពលរដ្ឋ លុបបំបាត់បទល្មើស ជួយដល់អ្នកប្រើប្រាស់ បរិភោគជាដើម ។ ប៉ុន្តែករណីខ្លះមន្ត្រីនគរបាលយុត្តិធម៍ អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គួរបើកការស៊ើបអង្កេត ស្រាវជ្រាវ រកអោយឃើញនូវកំហុស នៃបទល្មើសមានអ្វីខ្លះជាសំអាង មានជាភស្តុតាងទេ ! មិនមែនអោយតែសង្ស័យចូលឆែកៗ ! ការពិត.. រកអោយឃើញនូវតម្រុយបញ្ជាក់ថា មានកំហុស មានបទល្មើសយ៉ាងតិចពី៥០ទៅ៦០ភាគរយ ទើប ស្នើសុំចូលឆែកឆេរ។ ខណៈទីតាំងខ្លះគាត់មានច្បាប់ រកស៊ីត្រឹមត្រូវ ពេលចូលមកឆែករកអត់ឃើញមានបទល្មើស នោះក្លាយទៅជារំខានដល់ការសុី ប៉ះពាល់កិត្តិយស អាជីវកម្ម អាជីវករធ្ងន់ធ្ងរ។
ដូចជាករណីជាក់ស្តែង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងចម្រុះរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកវរសេនីយ៍ទោ ព្រំ ភីរះ និងសម្របសម្រួលនីតិវិធី ដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរទីតាំងមួយរបស់ក្រុមហ៊ុន ខេប៊ីអេសខេ ត្រេឌីង ខមភេនី អាសយដ្ឋានទីតាំងសាខា ៖ #ក្បាលដីលេខ ១៣៤៣:១៣៣៧.៤៦០១ ផ្លូវ ១៩៤៦ ភូមិ បាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
រកឃើញថាមានច្បាប់ត្រឹមត្រូវ ទាំង១០មុខ , អត់តែ២មុខទេ មិនមានច្បាប់ ខណៈខាងក្រុមហ៊ុនយកផលិតផលមកតេស្តតែប៉ុណ្ណោះ។ ដូច្នេះមុននឹងស្នើសុំការឆែកឆេរ ចាំបាច់ត្រូវតែមានវិធានការក្នុងការស៊ើបអង្កេត ស្រាវជ្រាវ រកអោយឃើញពាក់ព័ន្ធនឹងបទល្មើស ដើម្បីស្នើសុំទៅតំណាងអយ្យការធ្វើការឆែកឆេរតាមនីតិវិធី។ ចុះប្រសិនបើ មន្ត្រីនគរបាលយុត្តិធម៌ សង្ស័យចុះឆែកឆេរៗ អាចរំខានការងាររកស៊ី រំខានអាជីវកម្ម ការប្រកបមុខរបបរបស់អាជីវករ ក្នុងនោះខាតពេលវេលាផង បាត់បង់កិត្តិយសផង ឈានដល់ខូចសណ្ដាប់ធ្នាប់សាធារណៈផង។ នេះជាការលើកឡើង ពីអតិថិជន ឈ្មួញ អ្នករកស៊ី ក្រុមហ៊ុនស្របច្បាប់ ។ករណីមួយទៀត តំណាងអយ្យការ រាល់ការស្នើសុំរបស់មន្ត្រីនគរបាលយុត្តិធម៌ឆែកឆេរ គួរតែមានភស្តុតាង នៃបទល្មើស មានអ្វីខ្លះជាមូលដ្ឋាន ដែលជាដើមចមដើម្បីឈានទៅធ្វើការឆែកឆេរបាន មិនមែនសង្ស័យតាមរយៈការធ្វើរបាយការណ៍ទៅ ដោយមិនភ្ជាប់ទៅជាមួយនូវភស្តុតាង អោយបានគ្រប់គ្រាន់នោះឡើយ ៕