ចំណីច្រាំងមាត់ទន្លេ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដី លក់យ៉ាងរំភើយ ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ…

40

ភ្នំពេញ៖ ផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ដីចំណីច្រាំងមាត់ទន្លេ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានបានឲ្យដឹងថា មានម្ចាស់អាជីវកម្មឈ្មោះ អុឹង គឹមឡេង កំពុងធ្វើសកម្មភាពជីកកាយយកអាចម៍ដី ទាំងនោះយកមកលក់យ៉ាងរំភើយ ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះឡើយ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅតាមបណ្តោយច្រាំងទន្លេក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានឈ្មួញអាជីវកម្មខាងលើ ធ្វើសកម្មភាពជីកកាយដីដុះតាមមាត់ច្រាំងទន្លេ យកមកលក់ឲ្យឈ្មួញដទៃ ក្នុងតម្លៃមួយឡាន ២៥ដូល្លារ ស្មើ១០មុឺនរៀល ដោយគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ។

ប្រភពក៏បានត្អូញត្អែរដែរថា៖ ក្រុមរថយន្តដឹកអាចម៍ដី របស់ម្ចាស់អាជីវកម្ម អុឹង គឹមឡេង នេះ មិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវឬយ៉ាងណានោះទេ ព្រោះសព្វថ្ងៃឃើញថាសកម្មភាពដឹកជញ្ជូនអាចម៍របស់ក្រុមរថយន្តទាំងនោះ កំពុងតែមមាញឹកយ៉ាងខ្លាំង ចំណែកឯអាជ្ញាធរមូលដ្ធាន ដូចជាស្ងៀមស្ងាត់ខ្លាំងមែនទែន ដូចជាមានអ្វីលាក់លៀម។

ចំណែកឯរថយន្តវិញឃើញថា ជារថយន្តប្រភេទគ្មានស្លាកលេខ និងបើកបរក្នុងល្បឿនលឿនដូចជាកំពុងតែប្រប្រកួតប្រជែងគ្នា ដើម្បីរាប់ឡានយកលុយ។

ពលរដ្ឋជាច្រើន កំពុងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពចរាចរណ៍ ដូចជាបញ្ហាសុខភាពសារធារណៈ បញ្ហាបាក់ច្រាំងទន្លេជាដើម (ពោលគឺ) រថយន្តគ្មានស្លាកលេខ បើកបរក្នុងល្បឿនលឿន ផ្លូវហ៊ុយ សើមនិងរំអិល ហើយច្រាំងទន្លេអាចនិងស្រុតបាក់នៅថ្ងៃណាមួយជាយថាហេតុ។ពាក់ព័ន្ធទៅនឹងករណីនេះ ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានទេ ព្រោះមិនមានលេខទូរស័ព្ទ។

ប្រពលរដ្ឋជាច្រើនសូមសំណូមពរដល់លោក ចេង មន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមលោកអភិបាលចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលករណីខាងលើនេះផងទាន! ជៀសវាង ឈ្មួញនិងចៅសង្កាត់ត្រូវរ៉ូវគ្នាជាប្រព័ន្ធកាយដីរដ្ឋយកទៅលក់ចែកលុយគ្នាដាក់ហោប៉ៅ។

ជុំវិញករណីខាងលើអង្គភាពព័ត៌មាន VPN TV ONLINE រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការ។