ក្រសួងទេសចរណ៍ “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍

30

ភ្នំពេញ ៖ អនុវត្តតាមសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំលេខ០០៥ សរណន ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្តីពី “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍

ខាងក្រោមនេះ ជាសារាចរណែនាំស្តីពី “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍៖

ដោយអនុឡោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការជូនដំណឹង ដល់គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចខាងក្រោម៖

១. គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវបានអនុវត្ត “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅគ្រប់ទីសា ធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលគោលដៅទេសចរណ៍នានាដែលស្ថិតនៅទីលំហ (Open Space) ដែលមានដូចជារមណីយដ្ឋានទេសចរណ៍សហគមន៍ទេសចរណ៍កខ្នែងវាយកូនហ្គោល និងកន្លែងកម្សាន្តដ៏ទៃទៀតដែលស្ថិតនៅទីលំហ។ យ៉ាងណាមិញ “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” ខាងលើ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍សម្រេចចិត្តដោយខ្លួនឯង តែប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់រៀងៗខ្លួន និងត្រូវបន្តប្រកាន់ខ្ជាប់ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិ ស្ដង់ដាអប្បរមា (SOP) សម្រាប់វិស័យទេសចរណ៍ និងវិធានការចាំបាច់នានាក្នុងការចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៨ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

២.គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវចាំបាច់អនុវត្ត“កាតព្វកិច្ចពាក់ម៉ាស់” និងបន្តអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់វិស័យទេសចរណ៍ និងវិធានសុខាភិបាល ពិសេសវិធានការ“៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្លួន នៅក្នុងសម្បទាទេសចរណ៍ដែលបិទជិត (Closed Space) រួមមាន សាលប្រជុំ សន្និសិទ និងពិព័រណ៏ (MICE) សេវាកម្មក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខ

ភោជនីយដ្ឋាន អាហារដ្ឋាន និងសម្បទាទេសចរណ៍ដ៏ទៃទៀតដែលស្ថិតនៅទីបិទជិតនិងមានម៉ាស៊ីន ត្រជាក់ -ល- ។ អាស្រ័យហេតុនេះ សូម ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តប្រកប ដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ៕