ខេត្ដសៀមរាប ៖ពលរដ្ឋល្អបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោង មួយកន្លែងនៅភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបិតមួយរយះខ្លីនោះឥឡូវកំពុងបើកដំណើរការវិញហើយយ៉ាងគគ្រឹកគគ្រេង តិច អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអត់ដឹងទៅ?
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅសង្កាត់ជ្រាវក្រោយបិតរយះខ្លីមកឥឡូវ បើកលេងយ៉ាងអាណាធិបតេយ្យបែបនេះតើ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋដឹងដែរឬទេឬមួយក៍អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?។
ប្រភពបានអោយដឹថា ទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានបិតមួយរយះពេលខ្លីទៅហើយ ហើយពេលបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាយគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់លុយមួយគួរៗ ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយ មួយគ្រប់ៗរាប់លានរៀលដូចគ្នា។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។
ពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ក្នុង ខេត្តសៀមរាប មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង ដើម្បីអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕