(#ភ្នំពេញ) ÷តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មានទីតាំងបើកល្បែងសុីសងភ្នាល់បាល់ និងល្បែងស៉ីសងគ្រប់ប្រភេទតាមប្រពន្ធអុីនធឺណេតខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បើកដំណើការឡើងយ៉ាងរលូនមិនរំខានដល់ អាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាទីតាំងល្បែងស៉ីសងនេះបើកជិកផ្ទះវេរលុយទ្រូម៉ាន់នី ផ្លូវ៣៦៩ ប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌមានការបឃុបឃិតគ្នាឬមានការបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយមើលទៅ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ប្រជាពលរដ្ឌដែលរស់នៅក្នុងក្បែរនោះក្នុងសង្កាត់ច្បារអំពៅ(២)រងចាំមើលតើលោក ចេន មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកម៉ៅ សឿត អធិការនគបាលខណ្ឌច្បារអំពៅ តើអាចបង្ក្រាបល្បែងសុីសងមួយកន្លែងនេះបានដែរឬទេ…?
ប្រភពបានបន្តទៀតថា តាំងពីភូមិពួកគាត់កើតមានល្បែងសុីសង់ កាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា ក្នុងគ្រួសារ ណាមួយទៀតភ័យខ្លាចកើតចោរឆក់ និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ។
បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្កូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ(2)ខណ្ឌច្បារអំពៅ
នាំគ្នាធ្វើការសូមសំណូមពរមកដល់ ឯកឧត្តម ស ថេត ស្នងការនគបាលរាជធានីភ្នំពេញ ជាពិសេសឯកឧត្តម ឃួង ស្រេង អធិបាលរាជធានីភ្នំពេញ សូមឲ្យមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងសុីសភ្នាល់បាល់និងលេងល្បែងស៉ីសងខុសច្បាប់ដ៍ធំនៅភូមិសង្កាត់ខាងលើនេះផងទៀនដើម្បីភូមិឃុំមានសុវត្ថិភាព៕
ក្រុមការងារអ្នកសារព័ត៌មានយើងVPN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។ សូមអរគុណ