លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំយកថវិកា ៥លានរៀល របស់អគ្គស្នងការនគរបាលជាតិ ចូលបច្ច័យ ស ព លោកអនុសេនីយ៍ទោ រីម សុផាន់ណា

51

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាលនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែ​មេសា ឆ្នាំ​២០២២ បានដឹកនាំលោកស្នងការរងនលោកនាយការិយាល័យ លោកអធិការ និងមន្ត្រីក្រោមឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ឋ និងនាំយកថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ចំនួន ៥,០០០,០០០រៀល ចូលបច្ច័យ សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រី​នគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដែលបានពលីជីវិតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។​

បច្ចុប្បន្ន សពលោកអនុសេនីយ៍ទោ រី​ម សុផាន់ណា ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល​៕